គណៈកម្មការទី៧ រដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តកំពង់ធំ

2024/03/12 09:17:08 pm        88

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រ​សិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធានគណៈកម្មការ បានចុះសិក្សាស្វែងយល់ពីការងារដែលគណៈកម្មការទទួលបន្ទុក នៅ​ខេត្ត​កំពង់ធំ ដោយបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ធំ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា កិច្ច​ប្រជុំ​នា​ពេល​នេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញ​ដោល​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​នោះ​ទេ គោលបំណងសំខាន់ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែល​ពាក់​ព័ន្ធនឹង​វិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើក​ឡើង​ពី​វឌ្ឍនភាព​នានា​ដែល​ខេត្ត​សម្រេច​បាន​ជាពិសេស គឺផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបានបន្តថា ចំពោះវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ អាជ្ញាធរ​ខេត្ត​ក៏ដូច​ជា​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ប្រែង​អនុវត្តន៍​ទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​មានប្រសិទ្ធភាព។

ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុង​ការ​កសាង​សមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការ​បន្ត​ពង្រីក​សក្តានុពល នៃ​ខេត្ត​របស់​ខ្លួន ពិសេសវិស័យទទួលបន្ទុករបស់គណៈកម្មការទី៧ នៃរដ្ឋសភា។ សម្រាប់​បញ្ហា​ប្រឈម​របស់​ខេត្ត គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍​ជម្រាប​ជូន​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជូនព័ត៌មាន​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការ​ពិនិត្យ និងដោះស្រាយ។

ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ងួន រតនៈ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដ​ល់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មកាទី៧ នៃរដ្ឋសភា និងប្រតិភូ​អម​ដំណើរ​ដែល​បានចំណាយពេលវេលាដ៏មានតម្លៃចុះបំពេញបេសកកម្មសិក្សាស្វែងយល់ពី ចំណុច​ខ្លាំង និងចំណុចត្រូវកែលម្អ របស់វិស័យពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        51
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm