អតីតយុទ្ធជនជាង ៦០គ្រួសារក្នុងខេត្តកំពង់ធំនឹងទទួលបានដី និងផ្ទះជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន

2024/03/12 09:23:57 pm        210

កំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមករបស់សមាគមខេត្ត។ ឯកឧត្តម មានប្រសាសន៍ថា តាងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏​ដូច​ជា​ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺ​នៅ​តែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជន​ពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្ត​យក​ចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា តាមរយៈការប្រជុំត្រួតពិនិត្យ និង​ការ​ស្រង់​ស្ថិតិ​ទិន្នន័យរបស់អតីតយុទ្ធជនខេត្តកំពង់ធំ រកឃើញថា អតីតយុទ្ធជន គ្មានដី គ្មាន​ផ្ទះ មានដី ខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈមានប្រមាណ៦៥គ្រួសារ នឹង​ទទួល​បាន​ការ​រៀបចំ​សាងសង់ផ្ទះ និងដីបង្ករបង្កើនផល ដែលជា​អំណោយ​របស់​សម្តេច​តេជោប្រ​ធាន​សមាគម​អតីតយុទ្ធជន និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ប្រគល់ជូននាពេលខាងមុខ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា ដោយឡែកចំពោះប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះ​ខាត​ហើយ​បាន​ទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ចំនួន៧០គ្រួសារ បាន​យល់​ព្រម​ប្រគល់​ដីមកវិញ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​សន្យា​រក​មូល​និធិ​សម្រាប់​ជួយ​កសាង​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធជនក្រីក្រ​មុ​ន​គេ​បង្អស់​ចាប់ពី​​ឆ្នាំ​២០២៤​ ដល់២០២៨ ដើម្បីជូនពួកគាត់បានរស់នៅ ។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ ឯកឧត្តមកិត្តិ​សង្គហ​បណ្ឌិត គន់ គីម បានបន្តចុះត្រួតពិនិត្យ ស្រង់ស្ថិតិអតីតយុទ្ធជន ខ្វះដីខ្វះផ្ទះ មានដី ខ្វះផ្ទះ និង​អតីត​យុទ្ធជនកំពុងរស់នៅលើដីសាធារណៈនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបមុនគេ និង​បន្ត​ចុះ​តាម​បណ្តាខេត្តទូទាំងប្រទេស ដើម្បីធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនក្រីក្រពិតប្រាកដ សម្រាប់​ធ្វើជា​របាយការណ៍ជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាជូនដល់អតីតយុទ្ធជនយើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm