កំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារតំណាងអយ្យកា ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ចុះទៅដល់រដ្ឋបាលឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ចុះជួបលោកមេភូមិគ្រប់ភូមិ ព្រមទាំងអ្នកធ្លាប់ប្រើឧបករឆក់ត្រី(អាំងវែទ័រឆក់ត្រី ) និងបានប្រជុំ ផ្សព្វផ្សាយ ចលនាអ្នកធ្លាប់ប្រើឧបករណ៍អាំងវែទ័រឆក់ត្រី អោយយល់ពីការប៉ះពាល់ក្រោយប្រើប្រាស់ឧបករណ៍ឆក់ និងច្បាប់ស្តីពីបទល្មើសឆក់ត្រីនេះ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានសំណូមពរដល់អ្នកប្រើប្រាស់ ត្រូវបឈ្ឈប់ជាបន្ទាន់ពាក់ព័ន្ធនឹងការប្រើឧបករណ៍ឆក់នេះ ។ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវនាំគ្នាគោរពច្បាប់ និងរាយការណ៍ជាបន្ទាន់ដល់ជំនាញជលផល ឬសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាល បើឃើញមានសកម្មភាពឆក់ក្នុងមូលដ្ឋានខ្លួន។ សូមចូលរួមគ្រប់គ្រង ដើម្បីធនធានជលផលរបស់យើងមាននិរន្តភាពសម្រាប់កូនចៅជំនាន់ក្រោយ ៕ ដោយ ៖ កាំង ហុងវាស្នា







