ពលរដ្ឋជាច្រើនរំពឹងមានជីវភាពប្រសើរជាងមុន ក្រោយបញ្ជូនកូនចូលរៀនជំនាញវិជ្ជាជីវៈ

2024/03/12 09:50:23 pm        321

នៅថ្ងៃទី១២ ខែមីនានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សនិស្សិតជាង៥០០នាក់ នៅវិទ្យាស្ថាន​ប៉េអេអឺ​នៃ​អង្គភាព ដើម្បី​ភាព​ញញឹម នៃកុមារ ឆ្នាំសិក្សា២០១៨ និង២០២០ ហើយក្នុងពិធីនេះ បណ្តាសិស្ស​និស្សិត​អះអា​ង​ថា បច្ចុប្បន្នគ្រួសាររបស់គេមានជីវភាពប្រើសើរ ក្រោយពួកគេបានរៀនចប់ មានការងារធ្វើ និ​ង​បានប្រាក់ខែ។

សិស្ស និងអាណាព្យាបាលបានថ្លែងអំណរគុណជាខ្លាំងទៅដល់សាលា PSE និងរាជរដ្ឋាភិបាល ដែល​ជួយ​ផ្តល់អាហារូបករណ៍ និងសប្បរសជននានា ដែលជួយ​កូន​ចៅពលរដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ​បាន​ចូល​រៀនជំនាញវិជ្ជាជីវៈនានា ថែមទាំងមានផ្តល់អាហារប្រចាំថ្ងៃ ផ្តល់កន្លែង​ស្នាក់នៅ​ត្រឹ​ម​ត្រូវ​បំផុត សម្រាប់ការសិក្សារៀនជំនាញតាំងពីដើមរហូតដល់ចប់ និងមានការងារធ្វើត្រឹមត្រូវ មាន​ប្រាក់​ខែ​សមរម្យ។

ឯកឧត្តម ហេង សួរ បានអំពាវនាវ សប្បុរសជនជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋ ឯកជននានា បន្ត​និង​បង្កើនការជួយឧបត្ថម្ភសាលា PSE ដើម្បីបង្កើនឱកាសឲ្យអង្គការជួយយុវជន យុវនារី មកពី​គ្រួសារ​ក្រីក្រ និងងាយជួបហានីភ័យបានឱកាសចូលសិក្សារៀនជំនាញវិជ្ជាជីវៈនៅក្នុងសាលា PSE ដើម្បីកែប្រែជីវភាពពួកគេ។

បើតាមលោកស្រី ដេប៉ាលីយែរ លក្ខិណា នាយិកាគ្រប់គ្រងអង្គការដើម្បីភាពញញឹមនៃកុមារ PSE ថ្លែង​ថា បច្ចុប្បន្នអង្គការ បានទទួលជំនួយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET របស់​ក្រសួង​ការងារ បណ្តុះបណ្តាលជំនាញក្រោយជំនួយមូលនិធិអភិវឌ្ឍជំនាញ SDF នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនួយមួយចំនួនទៀត បានមកពីដៃគូសប្បុរសជនជាតិ អន្តរជាតិ ដោយ​បាន​ផ្តល់​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ១៨ មុខជំនាញ រួមមាន​វិស័យ​សំណង់ មេកានិច បច្ចេកទេសភាពយន្ត ធុរកិច្ចគ្រប់គ្រងអាជីវកម្ម វិស័យបដិសណ្ឋារកិច្ច និង​ទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm