បេក្ខជនជាង ៥៧០០០ នាក់ចាប់អារម្មណ៍ និងកំពុងដាក់ពាក្យប្រឡងគ្រូអនុវិទ្យាល័យ

2024/03/12 03:27:13 pm        4.4 K

គិតមកត្រឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ចំនួនបេក្ខជនបានចាប់អារម្មណ៍ និង​កំពុង​ដាក់​ពាក្យ​ប្រឡង ធ្វើជាគ្រូអនុវិទ្យាល័យបានកើនឡើងដល់ជាង ៥៧០០០នាក់ហើយ ខណៈ​ការប្រឡង​ជ្រើស​រើសត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ចំនួនបេក្ខជនដាក់ពាក្យប្រឡងអាចបន្តកើនឡើង ខណៈកាលបរិច្ឆេទបិទឈប់ទទួលពាក្យនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។

ដំណើរការប្រឡងនេះក្រសួងមុខងារសាធារណៈ នឹងរៀបចំឱ្យមានការប្រឡងជ្រើសរើសគ្រូ​បង្រៀន​អនុវិទ្យាល័យ ដោយបច្ចុប្បន្ន ក្រសួងនៅបន្តទទួលពាក្យបេក្ខជននៅឡើយ។ ការបិទ​ទទួល​ពាក្យប្រឡង កំណត់នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ខាងមុខ។ ពាក់ព័ន្ធ​នឹងការ​ប្រឡង​គ្រូ​អនុវិទ្យាល័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ​លើកឡើង​ថា ចំនួនបេក្ខជនដែលបានចាប់អារម្មណ៍ និងកំពុងដាក់ពាក្យនៅក្នុងប្រព័ន្ធបាន​កើនឡើង​ដល់​ជាង ៥៧០០០ នាក់ហើយ។

ការដាក់ពាក្យនេះត្រូវឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត ដើម្បីពិនិត្យពីភាពគ្រប់លក្ខណ្ឌតម្រូវ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមដែរថាគិតត្រឹមថ្ងៃទី ១១ ខែមីនា ដដែលនេះ ចំនួន​បេក្ខជនដាក់ពាក្យដែលបំពេញគ្រប់លក្ខណ្ឌ និងបានបង់ថវិកាសុំសិទ្ធប្រឡងរួចរាល់ ដោយ​រង់ចាំ​តែថ្ងៃ​ប្រឡងនោះ គឺចំនួនជាង ១២០០០នាក់រួចមកហើយ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ កន្លង​ទៅ​បញ្ជាក់​ថា ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ គឺកំណត់យកអ្នកជាប់ ៤៤១នាក់។ ក្នុង​ចំនួន​ជ្រើស​រើសនេះ កំណត់លម្អិតថាជ្រើសរើសអ្នកជាប់ដើម្បីបណ្ដុះបណ្ដាលតាមប្រព័ន្ធបរិញ្ញាបត្រ+ ១ ចំនួន ១០៩នាក់ ការបណ្ដុះបណ្ដាលតាមប្រព័ន្ធ ១២+៤ ចំនួន ៨៩នាក់ និង​ការ​បណ្ដុះ​បណ្ដាល​តាម​ប្រព័ន្ធ ១២+២ ចំនួន ២៤៣នាក់។ការបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ២ឆ្នាំ ឬ ៤ឆ្នាំនេះ ចាប់ផ្ដើមនៅដើមឆ្នាំ ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ ក្នុងចំណោ​ម​អ្នក​ដែល​បាន​ដាក់​ពាក្យ ឆ្លងកាត់ការត្រួតពិនិត្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ៕ អត្ថបទ៖ គឹម ហុក   



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am