អូស្ត្រាលីបញ្ជាក់ថា អ៊ីស្រាអែលត្រូវតែផ្លាស់ប្តូរទិសដៅនៅហ្កាហ្សា ដើម្បីទទួលបានការគាំទ្រពីអន្តរជាតិ

2024/03/12 10:42:31 pm        31

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅថ្ងៃអង្គារនេះថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងធ្វើឲ្យអ៊ីស្រាអែលចុះខ្សោយជាមួយនឹងវិធីសាស្រ្តរបស់ខ្លួនចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា ហើយបានជំរុញឲ្យប្រទេសនេះផ្លាស់ប្តូរទិសដៅ បើមិនដូច្នេះទេ កាន់តែបាត់បង់ការគាំទ្រពីអន្តរជាតិបន្ថែមទៀត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបៃដិន បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកណេតាន់យ៉ាហ៊ូ កំពុង «ធ្វើឲ្យអ៊ីស្រាអែលឈឺចាប់ជាងការជួយ» ដោយធ្វើសង្រ្គាមតាមរបៀបដែលផ្ទុយនឹងគុណតម្លៃរបស់ប្រទេសនេះ។

នៅពេលសួរអំពីការអត្ថាធិប្បាយរបស់គាត់នៅថ្ងៃអង្គារនេះ លោកស្រី Wong បានយល់ស្រប ហើយបាននិយាយថា ការគាំទ្រពីអន្តរជាតិសម្រាប់អ៊ីស្រាអែល នឹងបន្តថយចុះ ប្រសិនបើប្រទេសនេះមិនដោះស្រាយ «មហន្តរាយមនុស្សធម៌» នៅតំបន់ហ្កាហ្សាទេ។

លោកស្រី Wong បានថ្លែងនៅឯកិច្ចប្រជុំកំពូលធុរកិច្ចត្រួតពិនិត្យហិរញ្ញវត្ថុអូស្ត្រាលីនៅថ្ងៃអង្គារនេះថា៖«ថ្ងៃទី៧ ខែតុលា គឺជាការវាយប្រហារភេរវកម្ម ហើយពិភពលោកពិតជាមានការអាណិតអាសូរ និងសាមគ្គីភាពជាមួយអ៊ីស្រាអែល នៅពេលនោះ»។

«ខ្ញុំគិតថា ពិភពលោកមានការភ័យរន្ធត់ជាមួយនឹងស្ថានភាពបច្ចុប្បន្ន... ហើយខ្ញុំនឹងនិយាយថា ប្រសិនបើស្រាអែល មិនផ្លាស់ប្តូរទិសដៅរបស់ខ្លួនទេ ខ្លួននឹងបន្តបាត់បង់ការគាំទ្រ»។

សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលដោយក្រុមហាម៉ាស ដែលក្នុងនោះ មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និង ២៥៣ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ មន្ត្រីហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ឥឡូវនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៣១.០០០នាក់ហើយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm