ប្រធានចារកម្ម៖ សហរដ្ឋអាមេរិក ប្រឈមនឹងសណ្តាប់ធ្នាប់ពិភពលោកកាន់តែផុយស្រួយ

2024/03/12 10:43:28 pm        67

ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅពេលដែលមេដឹកនាំទីភ្នាក់ងារនេះបានផ្តល់សក្ខីកម្មនៅក្នុងសភាថា អាមេរិកកំពុងប្រឈមមុខនឹង «សណ្តាប់ធ្នាប់ពិភពលោកកាន់តែផុយស្រួយ» ដែលកាន់តែតានតឹងឡើងដោយសារការប្រកួតប្រជែងអំណាច បញ្ហាប្រឈមឆ្លងដែន និងជម្លោះក្នុងតំបន់។

របាយការណ៍នេះផ្តោតជាសំខាន់លើការគំរាមកំហែងពីចិន និងរុស្ស៊ី ដែលជាគូប្រជែងដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក រយៈពេលជាងពីរឆ្នាំបន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការលុកលុយអ៊ុយក្រែន ក៏ដូចជាការកត់សម្គាល់ពីហានិភ័យនៃជម្លោះកាន់តែទូលំទូលាយទាក់ទងនឹងយុទ្ធនាការរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា មក។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី អាវរីល ហៃណេស (Avril Haines) បានលើកឡើងពីការព្រួយបារម្ភថា ជម្លោះនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាលបង្កជាអសន្តិសុខពិភពលោក។

នាយកភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI លោក គ្រីសស្តូហ្វើ រ៉ាយ (Christopher Wray) បានសម្តែងការព្រួយបារម្ភអំពី «ផលប៉ះពាល់នៃអំពើភេរវកម្ម តាមរយៈលទ្ធភាពនៃការកំណត់គោលដៅលើភាពងាយរងគ្រោះនៅតាមព្រំដែន» ដោយកត់សម្គាល់កំណើនការគំរាមកំហែងពីជនជាតិអាមេរិក ដែលត្រូវបានបំផុសគំនិតដោយក្រុមអ៊ីស្លាមនិយម និងពួកសកម្មប្រយុទ្ធបរទេសផ្សេងទៀត ចាប់តាំងពីជម្លោះជុំថ្មីរវាងក្រុមហាម៉ាស លើអ៊ីស្រាអែល បានចាប់ផ្ដើមមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm