
អាជ្ញាតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់៩នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅថ្ងៃអង្គារនេះ បន្ទាប់ពី អគារលំនៅឋានមួយកន្លែង បានបាក់រលំ នៅក្រុង Multan ខេត្តពុនចាប ភាគខាងកើត ប្រទេសប៉ាគីស្ថាន។
មន្ត្រីអង្គភាពសង្គ្រោះបន្ទាន់ក្រុង Multan ដែលកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះ បាននិយាយថា អគារកម្ពស់៣ជាន់ បានបាក់រលំ នៅព្រឹកថ្ងៃអង្គារនេះ។
មន្ត្រីនិយាយថា មនុស្សសរុប ១១នាក់ បានជាប់នៅក្រោមកម្ទេចកម្ទីបាក់បែក ហើយប៉ុន្មានម៉ោងបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរក សាកសព៩នាក់ ត្រូវបានរកឃើញ ខណៈ២នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយនៅមានជីវិតនៅឡើយ។
មន្ត្រីនិយាយថា ជនរងគ្រោះទាំងអស់ ត្រូវបានផ្លាស់ប្តូរទៅកាន់មន្ទីពេទ្យប្រចាំតំបន់ ហើយអ្នកស្លាប់ រួមមានមនុស្ស៧នាក់ ស្ថិតនៅក្នុងគ្រួសារតែមួយ។