ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ៖ ការចូលរួមពីប្រជាពលរដ្ឋសម្អាតបានផ្ទះមួយ បឹងមួយ ភូមិមួយគ្មានគ្រឿងញៀន យើងនឹងឈានឆ្ពោះទៅសម្អាតបានប្រទេសមួយទាំងមូលពីបញ្ហាគ្រឿងញៀន

2024/03/12 11:13:01 pm        61

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ពេលបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយកាលពីព្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ដើម្បីឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជាពិសេសការដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់០០១បប " សម្អាតចកចេញពីបឹង " របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីគោលការណ៍ណែនាំទាំង៦ចំណុចដែលបានដាក់ចេញដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការងារផ្សព្វផ្សាយអប់រំ យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការទប់ស្កាត់ការកែឆ្នៃផលិតគ្រឿងញៀន ការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសម្រេចបានជោគជ័យនូវការឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានលើកយកប្រសាសន៍ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កន្លងមកថា ការចូលរួមពីប្រជាពលរដ្ឋលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាចូលរួមបទបញ្ជារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត " សម្អាតចកចេញពីបឹង " ព្រោះថាការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីប្រជាពលរដ្ឋម្នាក់ ក្រុមគ្រួសារមួយនឹងធ្វើឱ្យគ្រួសារគាត់ និងសហគមន៍គាត់គ្មានគ្រឿងញៀន ហើយការសម្អាតបានផ្ទះមួយ បឹងមួយយើងនឹងឈានឆ្ពោះទៅសម្អាតបានបឹងទាំងមូលកសាងបានប្រទេសជាតិទាំងមូលចៀសចាកផុតបានពីការប៉ះពាល់និងការគំរាមកំហែងពីបញ្ហាគ្រឿងញៀន។ 

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសកម្មភាពឲ្យបានផុលផុសក្នុងការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទHotline ១២៣៣ ជាមួយនេះត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទApp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានព័ត៌មានទូទៅពីគ្រឿងញៀន ការអប់រំ ការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm