កំពង់ចាម ៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានចំនួន៨៥នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារវិជ្ជមានចំនួន៤៧នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបានខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ចំពោះករណីអ្នកវិជ្ជមានទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលនៅមន្ទីរមេគង្គកំពង់ចាម សរុបចំនួន៨២១នាក់ ក្នុងនោះចំពោះអ្នកវិជ្ជមានកម្រិតស្រាលត្រូវដាក់ឲ្យសម្រាក់នៅវិទ្យាល័យព្រះសីហនុ ។ ដោយគិតមកត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា នេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងខេត្តកំពង់ចាម មានចំនួន ២៨៦៣នាក់ កំពុងសម្រាកព្យាបាលចំនួន៨២១នាក់ និងអ្នកជាសះស្បើយចំនួន ១៩៩៥នាក់។
អាជ្ញាធរខេត្តកំពង់ចាម នៅតែផ្សព្វផ្សាយអប់រំណែនាំឲ្យពលរដ្ឋតាមមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាទទួលបាន់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩រួចយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណជាង២៣៥ ០០០នាក់ តាមផែនការបានប្រមាណ៧១% ហើយ។ អាជ្ញាធរខេត្តបាននឹងកំពុងបន្តផ្តល់វ៉ាក់សាំងជូនពលរដ្ឋតាមបណ្តាស្រុកចំនួនប្រាំទៀត ដែលមិនទាន់ទទួលបាន រួមមាន ៖ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកកងមាស ៕

