
ជាមួយនឹងនិយោជិតស្លៀកពាក់ឈុតអង្គុយផឹកកាហ្វេ ការិយាល័យរបស់ Skyeton ក្នុងតំបន់គីវរបស់អ៊ុយក្រែន មើលទៅដូចជាការចាប់ផ្តើមបច្ចេកវិទ្យាធម្មតា។
ប៉ុន្តែក្រុមហ៊ុនដែលទីតាំងពិតប្រាកដរបស់ខ្លួន ត្រូវបានរក្សាការសម្ងាត់ តាមពិត គឺជាមជ្ឈមណ្ឌលផលិតយានដ្រូនសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយបានយានអាកាសគ្មានមនុស្សបើក (UAVs) ដើម្បីគាំទ្រការការពាររបស់ប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Andriy Fialkovsky នាយកប្រតិបត្តិក្រុមហ៊ុន Skyeton បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយថា៖«នេះ គឺជាសង្រ្គាមយានដ្រូន»។
ទាំងអ៊ុយក្រែន និងរុស្ស៊ី បានប្រើប្រាស់យានអាកាសគ្មានមនុស្សបើកក្នុងជម្លោះរយៈពេលពីរឆ្នាំយ៉ាងពេញទំហឹង។
នៅពីលើសមរភូមិភាគខាងកើត និងខាងត្បូង យានដ្រូនបំពាក់ដោយកាមេរ៉ាដែលអាចថតបានច្បាស់ដើម្បីកំណត់ទីតាំងរបស់សត្រូវ។ នៅពេលយប់ យានដ្រូនដែលបំពាក់ទៅដោយគ្រឿងផ្ទុះ ព្យាយាមវាយប្រហារគោលដៅយ៉ាងជ្រៅនៅពីក្រោយខ្សែត្រៀមជួរមុខ។