កម្មវិធី​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ បាន​ចាប់ផ្ដើម​ដំណើរការ​

2021/04/27 02:59:58 am        27

​ភ្នំពេញ៖ កម្មវិធី​អប់រំ​ដើម្បី​ពង្រឹង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​រង​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​ចាប់ផ្ដើម​ដំណើរការ ដោយ​ទទួល​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​កូ​វីដ​១៩​។​

​កម្មវិធី​អប់រំ​នេះ ជា​កម្មវិធីសិក្សា​អន​ឡាញ ដែលមាន​គោលបំណង​ជួយ ដល់​សហគ្រិន​នៅ​កម្ពុជា ដើម្បី​ជម្នះ​បញ្ហា ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។ កម្មវិធី​នេះ​បង្កើត​ឡើង ជាពិសេស​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​ត្រូវការ​ដំណោះស្រាយ ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រសើរ​ឡើង និង​បង្កើត​ក្រុមហ៊ុន​ដែល​ធន់​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​អំឡុង​ពេល​នៃ​កម្មវិធីសិក្សា អ្នកចូលរួម​នឹង​រៀន​សូត្រ​អំពី​របៀប​វាយតម្លៃ​នៃ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​នៃ​កាលៈទេសៈ ដោយ​រៀបចំ​គម្រោង និង​អនុវត្ត​ផែនការ​ថ្មី​។

តាមរយៈ​កម្មវិធី​នេះ សហគ្រិន​ក៏​នឹង​រៀន​អំពី​វិធី​ផ្សេងៗ ​ដើម្បី​ទទួលបាន​មូលនិធិ​ជំនួយ​បន្ថែម ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​វិធី​កែលម្អ​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឡើងវិញ​ឲ្យ​សាក​សម​នឹង​ទីផ្សារ​បច្ចុប្បន្ន​។ ថ្នាក់រៀន​តាម​អន​ឡាញ នឹងមាន​នៅលើ​គេហទំព័រ​របស់ Impact Hub ហើយ​សហគ្រិន​អាច​ចូល​មើល​ខ្លឹមសារ​មេរៀន​បាន​គ្រប់ពេល​ដោយ​ឲ្យ​គិតថ្លៃ​។

​កញ្ញា អូ​លី​វា ហូ​ក (Olivia Hough) នាយក​គ្រប់គ្រង​របស់ Impact Hub Phnom Penh មានប្រសាសន៍ថា​៖ «​គោលដៅ​នៃ​កម្ម​វ​វិធី​ពង្រឹង អាជីវកម្ម សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គឺ ដើម្បី​នាំយក​ចំណេះដឹង​ដល់​សហគ្រិន​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​ពួកគេ​បង្កើត​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​អាច​ជម្នះ​វិ​ប​តិ្ត ដូចជា​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។​»

​សម្រាប់​ការចូលរួម​ជួយឧបត្ថម្ភ​លើ​កម្មវិធី​អប់រំ​នេះ លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​​ « យើង​មាន​មោទនភាព​ណាស់​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​អាជីវកម្ម របស់ Impact Hub​។

ការជោគជ័យ​របស់​អា​ជីវ​កម្ម​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ ជាពិសេស​ក្នុង​អំឡុង​ពេលដែល​អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ការផ្លាស់​ផ្ដូ​រ​ក្នុង​ទីផ្សារ ការបាត់បង់​អតិថិជន និង​បញ្ចូល​សកម្មភាព​ទៅ​អន​ឡាញ​។​» រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Smart បាន​ផ្តល់​ជំនួយ​មូលនិធិ​ដល់​គម្រោង​ចំនួន ១១ ផ្សេងៗ​គ្នា តាមរយៈ មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ ១៩ ដែល​ក្នុងចំណោម​គម្រោង​នោះ ​គឺ​ផ្តោតលើ​សកម្មភាព​ផ្សេងៗ​ដូចជា ការអប់រំ​ពី​ចម្ងាយ ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន បរិក្ខារ​ការពារ​ខ្លួន​សម្រាប់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​៕ ​អត្ថបទ​៖ គឹម​ហុក ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am