អ៊ីរ៉ង់ប្រឆាំងនឹង ការបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិកទៅកាន់តំបន់ហ្កាហ្សា ដោយហៅថាជាទង្វើគួរឲ្យអស់សំណើច និងគ្រាន់តែជានិមិត្តរូប

2024/03/13 01:15:36 am        160

ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទ បានហៅសកម្មភាពទម្លាក់ជំនួយមនុស្សធម៌តាមអាកាសរបស់សហរដ្ឋ

អាមេរិក ទៅអោយហ៊ុមព័ទ្ធហ្កាហ្សា ស្រ្ទីបរបស់ប៉ាឡេស្ទីនថា ជាសកម្មភាពគួរឲ្យអស់សំណើច និងនិមិត្តរូបប៉ុណ្ណោះ។

ក្នុងងអំឡុងសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍ នៅឯក្រសួងកាបរទេសអ៊ីរ៉ង់ ក្នុងក្រុងតេអេរ៉ង់ អ្នកនាំពាក្យ លោកណាស៊ើរ កាណានី (Nasser Kanaani) បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងផ្លាស់ប្តូររូបភាពសង្រ្គាមពាក់ព័ន្ធរបស់ខ្លួន តាមរយ:សកម្មភាពនិមិត្តរូបបែបបនេះ ដើម្បីបញ្ជាក់ថា ខ្លួនមិនបានផ្លាស់ប្ដូរជំហររបស់ខ្លួនទៅលើការគាំទ្រអ៊ីស្រាអែល ដែលមិនបង្ហាញពីចេតនាណាមួយក្នុងការបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សាឡើយ។

លោកបាននិយាយថា តាមទស្សន:របស់ជនជាតិប៉ាឡេស្ទិន និងមតិសាធារណៈមតិក្នុងតំបន់ ទង្វើនេះ គ្រាន់តែជារឿងគួរអស់សំណើចនិងបិទបាំងសកម្មភាពរបស់ខ្លួនប៉ុណ្ណោះ។ វាបង្ហាញថារដ្ឋាភិបាលអាមេរិកស្វះស្វែងរកការបញ្ជាក់ថាការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ីស្រាអែល គឺស្របច្បាប់ទាំងស្រុង ខណ:ដែល កំពុងប៉ុនប៉ងផ្លាស់ប្តូររូបភាពឈ្លានពានរបស់ខ្លួនតាមរយ:ឥរិយាបថដ៏ហួសចិត្ត និងគួរឲ្យអស់សំណើច។

សហរដ្ឋអាមេរិកបាននិងកំពុងដឹកជញ្ជូនសព្វាវុធទៅឲ្យប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងដំបូងនៃជម្លោះ

អ៊ីស្រាអែល-ហាម៉ាសនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ និងបានប្រើសំឡេងវ៉េតូទៅលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សាជាលើកទី៣កាលពីខែមុន។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃច័ន្ទថា ចំួនមនុស្សស្លាប់ ក្នុងតំបន់ហ្កាហ្សា ស្ទ្រីប បានឡើងដល់៣១.១១២នាក់ និង៧២.៧៦០នាក់ទៀតរងរបួស ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am       
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        21
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm