
នៅមុខព្រះវិហារប្រវត្តិសាស្រ្ត al-Sayeda Zainab ស្ថិតនៅកណ្តាលទីក្រុងគែរ ចង្កៀងគោមចម្រុះពណ៌ធំៗ បានព្យួរលក់នៅតាមដងផ្លូវ ពេលដែលអ្នកដើរទិញទំនិញអេហ្ស៊ីប រកទិញវត្ថុតុបតែងបែបប្រពៃណីពាក់ព័ន្ធនឹងខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន ។
ប៉ុន្តែវិបត្តិសេដ្ឋកិច្ច និងការនំាចូលជាប់ទណ្ឌកម្ម បានដាក់សំពាធទាំងអ្នកទិញ និងអ្នកលក់ក្នុងរដូវកាលនេះ ។
អ្នកដើរផ្សារមួយចំនួន និយាយថា តម្លៃចង្កៀងគោម ខ្ពស់ជាងឆ្នាំមុនៗ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនិយាយថា ពួកគេនៅតែទិញវា សម្រាប់ខែរ៉ាម៉ាដាន ។
លោក Ihab Lofty គឺជាអ្នកដើរផ្សារមួយរូបរបស់អេហ្ស៊ីប និយាយថា កាលពីមុន វាមានតម្លៃធម្មតា ប៉ុន្តែឥឡូវទំនិញថ្លៃជាងមុនខ្លាំង ។
លោកបន្តថា មិនសំខាន់ថាវាថ្លៃបែបណាទេ ពួកយើងត្រូវតែទិញចង្កៀងគោមរ៉ាម៉ាដាន ពីព្រោះថាវាគឺជាវត្ថុសមួយដែលចាំបាច់បំផុតនៅក្នុងពិធីបុណ្យនេះ ៕