
ភ្នំពេញ៖ ក្រសួងកសិកម្ម បានស្នើដល់ប្រធាន ឬ តំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទាន ដីសេដ្ឋកិច្ចនៅកម្ពុជាទាំងអស់ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់។ នេះបើតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញនៅថ្ងៃទី១២ ខែកក្កដា។
ប្រភពដដែលបញ្ជាក់បន្ថែមថា ការសម្រេចបែបនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីចូលរួមទប់ស្កា ត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។
ក្រសួង ក៏បានស្នើដល់ប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចាត់វិធានការអនុវត្តឱ្យមានប្រ សិទ្ធភាពបំផុតផងដែរ៕ អត្ថបទ៖ គង់ ឌិន
