ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ

2024/03/13 03:29:15 pm        187

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតរៀងមក ហើយសម្តេចសូមប្តេជ្ញាថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋដើម្បីជាការតបស្នងសងគុណដល់បងប្អូន។

-សម្តេចធិបតី បានអះអាងថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅ បន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងបន្តខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីបម្រើដល់បងប្អូនជានិច្ច។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគ្រឿងបំពាក់ និងថ្នាំសង្កូវជាដើម ពោលគឺត្រូវពង្រីកឲ្យបានគ្រប់ទីកន្លែងដល់មូលដ្ឋានតែម្តង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបំពាក់សម្ភារៈវះកាត់ឲ្យដល់គ្រប់មន្ទីរពេទ្យបង្អែក នៅតាមស្រុកនានា ជាពិសេសគឺឧបករណ៍វះកាត់ផ្នែកបេះដូងតែម្តង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ មនុស្សគឺជាកត្តាធំណាស់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ហើយបើនិយាយពីកត្តាមនុស្ស គឺយើងត្រូវនិយាយពីកត្តាសុខភាព និងការអប់រំ សម្រាប់មនុស្សផងដែរ។

-សម្តេចធិបតី បានថ្លែងថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំនេះគឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច។

-សម្តេចធិបតី បានថ្លែងថា ការលើកកម្ពស់សុខភាពរបស់មនុស្ស គឺជាគោលនយោបាយមួយដ៏ធំរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្សនេះគឺជាកត្តាសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលទាំងអស់។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងមូលដ្ឋាន សេវាសុខាភិបាលឱ្យគ្របដណ្ដប់ដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋានក្នុង ២៤ ម៉ោងលើ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ពលរដ្ឋឱ្យបានល្អ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ អាណត្តិទី៧នេះ ខ្ញុំបានដាក់គោលដៅពង្រឹង ៦០% ពង្រីក ៤០% នៅតាមគោលដៅក្រសួង ស្ថាប័នទាំងអស់។ ជារួមគឺយើងផ្ដោតលើការពង្រឹងលើការផ្ដល់សេវា និងការអនុវត្តផែនការការងារ ជាជាងការពង្រីកចំនួនមន្រ្ដីបន្ថែម។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការពង្រឹងគុណភាពសុខាភិបាល ត្រូវពង្រឹង តាំងពីគុណភាពឱសថឡើងទៅ ដើម្បីពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋនៅតំបន់ជនបទ មាន សុខភាពកាន់តែប្រសើរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រធានមណ្ឌលសុខភាពនៅតាមរាជធានី ខេត្ត គឺសំខាន់ណាស់ ដូច្នេះទើបសម្ដេចបានឯកភាពផ្ដល់គោលការណ៍ និងសិទ្ធិទៅឱ្យខេត្ត ក្នុងការជ្រើសរើសប្រធានមណ្ឌលសុខភាពតែម្ដង ដើម្បីធានានូវសុគត្តភាព និងស្ដង់ដា។ ការណ៍នេះគឺជាការធ្វើវិមជ្ឈការសិទ្ធិក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដល់អនុសាសន៍ឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាលត្រូវជ្រើសរើសថ្នាក់ដឹកនាំផ្នែកសុខភិបាល ដូចជាប្រធានមណ្ឌលសុខភាព ឬនាយកមន្ទីរពេទ្យដោយផ្ដោតសំខាន់ទៅលើមន្រ្ដីដែលមានបទពិសោធផ្នែកសុខភិបាលជាពិសេសធ្លាប់ធ្វើកិច្ចការងារសុខភិបាលនេះពីថ្នាក់ក្រោមរហូតមកដល់លើ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ សូមគោរព តាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារសុខភាពពលរដ្ឋឱ្យ កាន់តែប្រសើរ។

-សម្ដេចធិបតី បានព្រមានថា សម្ដេចនឹងមិនអនុញ្ញាតឱ្យមាន ឱសថគ្មានគុណភាព យកមកព្យាបាលជំងឺពលរដ្ឋនោះទេ។ សម្ដេចបានស្នើដល់ក្រសួងសុខាភិបាល ត្រូវធានាឱ្យបាននូវគុណភាពឱសថទាំងអស់ ដែលត្រូវប្រើសម្រាប់ព្យាបាលពលរដ្ឋ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ចង់បានជោគជ័យ កុំផ្សងសំណាង ហើយអត់ធ្វើអ្វី ប៉ុន្ដែត្រូវខិតខំប្រឹងប្រែង។ បើឈឺត្រូវទៅរកគ្រូពេទ្យ ហើយបើខ្វះចំណេះដឹង ត្រូវស្វែងរកគ្រូបណ្ដុះបណ្ដាល។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ពលរដ្ឋមានសុខភាពល្អ នឹងជួយដល់សេដ្ឋកិច្ច ជាតិកាន់តែប្រសើរ ដោយសាររដ្ឋមិនចំណាយច្រើនលើការព្យាបាលជំងឺជូនពលរដ្ឋ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ចង់បានជោគជ័យ សូមកុំផ្សងសំណាង ត្រូវខិត ខំប្រឹងប្រែងរៀនសូត្រ រៀនជំនាញផ្សេងៗឱ្យបានពូកែ ទើបមានជោគជ័យក្នុងជីវិត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងថា វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាពលរដ្ឋគឺជាកត្តាចំបងបំផុតដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងកំពុងអនុវត្ត ដូច្នេះសូមប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជា ក៏ជាចំណែកមួយនៃសេដ្ឋកិច្ច ពិភពលោក។ សេដ្ឋកិច្ចកម្ពុជារីកចម្រើន សេដ្ឋកិច្ចពិភពលោកក៏រីកចម្រើន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីអភិវឌ្ឍន៍កសាងប្រទេសឱ្យរីកចម្រើន គឺត្រូវ ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ កុំឃើញមន្ទីរពេទ្យល្អចង់ចូល កុំមានបណ្ណ ប.ស.ស ចង់ប្រើ ប៉ុន្ដែត្រូវខិតខំថែមទាំសុខភាពខ្លួនឯងតាមរយៈការហាត់ប្រាណ ចាប់យកកីឡាណាមួយសម្រាប់ខ្លួនឯងជាប្រចាំទើបទទួលបានសុខភាពល្អ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សា ថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយមិនមានបង់ថវិកាក្ដី។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm