អ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា កំពុងព្យាយាមពង្រឹងសម្ព័ន្ធភាពប្រេង ដែលបានចាប់ផ្តើមបែកបាក់គ្នា កាលពីឆ្នាំមុន នេះបើយោងតាមមនុស្ស៦រូបដែលដឹងពីបញ្ហានេះ បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូង បានធ្លាក់ចុះពីក្រោយការដោះដូរប្រេង ដែលបានជំរុញការនាំចេញប្រេងឆៅ និងជួយទប់ស្កាត់ការខ្វះខាតប្រេង ឥន្ធនៈក្នុងស្រុក។

ការរំពឹងថា នឹងត្រឡប់មកវិញនៅខែមេសានូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មប្រេងរបស់ វ៉េណេហ្ស៊ុយអេឡា នឹងធ្វើឲ្យសម្ព័ន្ធភាពអ៊ីរ៉ង់មានសារៈសំខាន់ ក្នុងការរក្សាផ្នែកថាមពល ដែលកំពុងប្រែប្រួលរបស់ខ្លួនឲ្យនៅដដែល។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយទណ្ឌកម្មជាបណ្ដោះអាសន្នលើការសន្យារបស់វ៉េណេហ្ស៊ុយអេឡា ក្នុងការអនុញ្ញាតឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានលក្ខណៈប្រកួតប្រជែង ជារឿងមួយដែលមិនបានកើតឡើង។
ស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរឡើង។ ការពិនិត្យឡើងវិញលើទិន្នន័យដឹកជញ្ជូន និងឯកសារពីក្រុមហ៊ុនប្រេងរបស់វ៉េណេហ្ស៊ុយអេឡា PDVSA បង្ហាញថា វ៉េណេហ្ស៊ុយអេឡា មិនបានធ្វើការទូទាត់ទៀងទាត់ទៅឲ្យប្រទេសអ៊ីរ៉ង់ ជាការខ្វះខាតដែលកាន់តែអាក្រក់ឡើង នៅពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមចេញអាជ្ញាប័ណ្ណ នៅចុងឆ្នាំ ២០២២។ ការអនុញ្ញាតទាំងនោះ បានជំរុញឲ្យក្រុមហ៊ុនរដ្ឋ ប្រគល់ទំនិញឡើងវិញ ដែលបានគ្រោងទុកសម្រាប់អ៊ីរ៉ង់ក្នុងការផ្តល់ឲ្យដល់អតិថិជនដែលបានទូទាត់ជាសាច់ប្រាក់។
ដើម្បីស្តារភាពជាដៃគូនេះ ប្រទេសវ៉េណេហ្ស៊ុយអេឡា កំពុងប្រញាប់ប្រញាល់បំពេញលក្ខខណ្ឌនៃសម្ព័ន្ធភាព រយៈពេល ៣ឆ្នាំ ដែលពាក់ព័ន្ធនឹងការដោះដូរប្រេង និងកិច្ចសន្យារាប់រយលានដុល្លារ។ ប្រទេសនេះ កំពុងព្យាយាមដោះស្រាយបំណុលដែលមិនទាន់បានទូទាត់ ដោយពន្លឿនការដឹកជញ្ជូនទំនិញប្រេងឆៅ និងឥន្ធនៈក្នុងបរិមាណច្រើនទៅប្រទេសអ៊ីរ៉ង់។