អនាគតរបស់ប្រទេសហៃទី ធ្លាក់ក្នុងភាពមិនច្បាស់លាស់ ក្រោយនាយករដ្ឋមន្ត្រីលាលែងពីតំណែង

2024/03/13 04:32:11 pm        103

អនាគតនយោបាយរបស់ប្រទេសហៃទីធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់ កាលពីថ្ងៃអង្គារទី១២មីនា បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា លោកបានលាលែងពីតំណែង ជាសកម្មភាពមួយដែលត្រូវបានសារទរដោយពលរដ្ឋហៃទីមួយចំនួនដែលខកចិត្តខ្លាំងដោយសារអំពើហិង្សាជាច្រើនខែរបស់ក្រុមជនអន្ធពាល ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏ប្រទេសនេះនៅតែមិនទាន់អាចរកឃើញផ្លូវឆ្ពោះទៅកាន់ស្ថិរភាពនៅឡើយ។

តាមផ្លូវនានាក្នុងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince)ហាក់មានសភាពស្ងាត់ជ្រងំ កាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីភាពច្របូកច្របល់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ពលរដ្ឋបានប្រមូលផ្ដុំគ្មានៅស្ថានីយ៍ប្រងឥន្ធនៈមួយបន្ទាប់ពីខ្វះការផ្គត់ផ្គង់ជាច្រើនថ្ងៃ ខណៈមនុស្សមួយក្រុមផ្សេងទៀតនៅក្នុងភូមិ ណាហ្ស៊ុន(Nazon) បានតម្រង់ជួរយកទឹក។

លោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ដែលបានជាប់ខ្លួននៅក្នុងដែនដី ពើតូរីកូ (Puerto Rico)របស់សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូថតទុកមួយកាលពីយប់ថ្ងៃចន្ទទី១១មីនា ដោយបានសន្យាលាលែងពីតំណែង នៅពេលក្រុមប្រឹក្សាផ្ទេរអំណាចមួយនិងមេដឹកនាំបណ្ដោះអាសន្នអាចជ្រើសរើសបាន។

ប៉ុន្តែគេមិនដឹងច្បាស់ទេ ថា ការជ្រើសរើសមេដឹកនាំនេះ នឹងកើតឡើងនៅពេលណា ។ ស្ថានភាពសន្តិសុខនៅក្នុងរដ្ឋធានីព័រ -អូ-ប្រាំង នៅតែធ្ងន់ធ្ងរ ខណៈក្រុមប្រដាប់អាវុធកំពុងគ្រប់គ្រងអាកាសយានដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល ស្របពេលនៅតែមានមន្ទិលអំពីពេលវេលានៃការផែនការបញ្ចូនកម្លាំងបេសកកម្មអន្តរជាតិដើម្បីជួយដល់នគរបាលក្នុងប្រទេសហៃទីដែលគ្មានអាវុធ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។

លោកហង់រី ដែលបានដឹកនាំប្រទេសហៃចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moise) កាលពីឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ាកាពីចុងខែកុម្ភៈដើម្បីស្វែងរកការគាំទ្រសម្រាប់បេសកកម្មសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិដែលបានពន្យាពេលជាយូរមកហើយ។

ប្រជាជនហៃទី បានតវ៉ាការបន្តកាន់អំណាចរបស់លោក ហើយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យលោកហង់រីផ្ទេរអំណាចឲ្យបានឆាប់ដើម្បីឈានទៅរកការបោះឆ្នោតដោយសេរី និងស្មើរភាព ។យ៉ាងណា លោកធ្លាប់បានលើកឡើងថា ការបោះឆ្នោតនឹងកើតឡើងនៅពេលស្ថានភាពក្នុងប្រទេសល្អប្រសើរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm