សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋទៅតាមការសន្យាជានិច្ច ដោយពុំមានការភូតកុហកនោះឡើយ ហើយថែមទាំងនឹងខិតខំកសាង និងបង្កើនសមិទ្ធផលបន្ថែមទៀតជូនដល់បងប្អូនទាំងអស់នៅទូទាំងប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅ បន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតដើម្បីបម្រើដល់បងប្អូនជានិច្ច ជាក់ស្តែងដូចសមិទ្ធផលដែលបានកំពុងកើត ឡើងនៅស្រុកកោះធំ ខេត្តកណ្តាលនេះតែម្តងដោយមានមន្ទីរពេទ្យបង្អែកដ៏ទំនើបកម្មសម្រាប់បម្រើដល់សេវា សុខភាពដល់បងប្អូនប្រជាពលរដ្ឋនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទាំងអស់ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតរៀងមក ហើយសម្តេចសូមប្តេជ្ញាថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋដើម្បីជាការតបស្នងសងគុណដល់បងប្អូនជារៀងដរាបផងដែរ៕អត្ថបទបាន ចក់