រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង(Boo Young)របស់កូរ៉េ ទទួលយកកម្មសិក្សាការី និងការហ្វឹកហ្វឺនកូនជាង

2024/03/13 10:33:31 am        147

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីអង្គារ ទី១២ ខែ​មីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង(Boo Young)​ដែល​ជាក្រុមហ៊ុន​ដ៏​ធំ​របស់​កូរ៉េខា​ង​ត្បូង ឱ្យទទួលយកនិស្សិត និងសិក្ខាកាមរបស់កម្ពុជាឱ្យចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍ការងារ និងពង្រឹង​សមត្ថភាព​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​ស្តង់ដា​អន្តរជាតិ​មួយ​នេះ។​ ការជំរុញដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក យ៉ុងមេន លី​(Yong Man Lee)ប្រធានក្រុមហ៊ុនប៊ូយ៉ុង(Boo Young)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សំដែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពី​ចំណុច​សំខាន់ នៃ​ការ​ផ្តល់​ឱកាស​កម្ម​សិក្សា​ដែល​ក្រុម​ហ៊ុន​អាច​ទទួល​យកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិតតាំងពីថ្នាក់ជំនាញបច្ចេកទេស កម្រិត​ការងារ​រដ្ឋបាល រហូតដល់​កម្រិតគ្រប់គ្រង ដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញ​ដល់​យុវជន​កម្ពុជា​។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យ នៃការបណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​វិជ្ជាជីវៈ​ដែលជាផែនការអាទិភាពមួយនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ហើយ​ក៏​ជាចំណុចគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​អាណត្តិ​ទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលម្អិត​ពី​កម្ម​វិធី​ថ្នាក់​ជាតិ​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែ​ល​ជា​ផែន​ការ​សកម្មភាព​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឱ្យ​យុវជន​មាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ក្លាយ​ជាកម្លាំងពលកម្មដែលមានសមត្ថភាព និងផលិតភាពខ្ពស់។ ត្រង់​ចំណុច​នេះ​​ឯក​ឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការផ្តល់សម្ភារៈ ឧបករណ៍ ដល់កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាពនៃការសិក្សា និងអនុវត្តជាក់ស្តែង។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង បានអបអរសាទរ​ចំពោះច​ក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអះអាងថា ក្រុមហ៊ុនរបស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​សម្រេច​ចក្ខុវិស័យដ៏សំខាន់មួយនេះរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am