អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីចំនួនពីរដោយយានដ្រូន ចំពេលមានវិបត្តិប្រេង

2024/03/13 05:45:13 pm        206

អភិបាលតំបន់ បាននិយាយថា ឃ្លាំងស្តុកប្រេងរុស្ស៊ីចំនួនពីរ ត្រូវបានឆេះ ដោយឃ្លាំងមួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកវា ត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដាច់ដោយឡែកពីគ្នា។

អ៊ុយក្រែន បានវាយលុកគោលដៅនៅទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ រួមទាំងទីប្រជុំជន Kstovo និង Oryol ដែលស្ថិតនៅចម្ងាយ ១០០ម៉ាយពីគ្នា ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៥គ្រឿង និងរ៉ុក្កែតចំនួន ៩គ្រាប់។

ប្រភពឧស្សាហកម្ម បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ បានធ្វើឲ្យអង្គភាពចម្រាញ់ប្រេងឆៅដ៏សំខាន់ នៅឯរោងចក្រចម្រាញ់ប្រេង Norsi របស់ប្រទេសរុស្ស៊ី រងការខូចខាតយ៉ាងខ្លាំង ដែលយ៉ាងហោចណាស់ពាក់កណ្តាលនៃផលិតកម្មរបស់រោងចក្រចម្រាញ់ប្រេង ត្រូវបានបញ្ឈប់។

ការវាយប្រហារនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងប្រទេសរុស្ស៊ី ដែលបានបង្ខំឲ្យវិមានក្រឹមឡាំងហាមឃាត់ការនាំចេញប្រេងឥន្ធនៈសម្រាប់ រយៈពេល៦ខែ ដើម្បីព្យាយាមកាត់បន្ថយការកើនឡើងតម្លៃក្នុងស្រុក។

វិមានក្រឹមឡាំង បានស្តីបន្ទោសការឡើងថ្លៃប្រេងឥន្ធនៈ ដែលកំពុងធ្វើឲ្យប៉ះពាល់ការចំណាយរបស់ពលរដ្ឋរុស្ស៊ីធម្មតា ដោយសារការប្រែប្រួលទីផ្សារ ប៉ុន្តែអ្នកដែលដឹងពីបញ្ហាថាមពលរបស់រុស្ស៊ី បានភ្ជាប់ការខ្វះខាតទៅនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច។

នៅទីក្រុង Kstovo មានចម្ងាយប្រហែល ២៨០ម៉ាយភាគខាងកើតទីក្រុងមូស្គូ កន្លែងផ្ទុកប្រេងឥន្ធនៈ និងថាមពលមួយ ត្រូវបានវាយប្រហារដោយយានដ្រូន កាលពីព្រឹកថ្ងៃអង្គារ។ មុននេះ នៅក្នុងទីក្រុង Oryol ចម្ងាយប្រហែល ១០០ម៉ាយពីព្រំដែនអ៊ុយក្រែន យានដ្រូនមួយគ្រឿ បានធ្លាក់ចូលទៅក្នុងឃ្លាំងប្រេងឥន្ធនៈដែលបណ្តាលឲ្យមានអគ្គិភ័យ នេះបើយោងតាមអភិបាលតំបន់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm