ខយ តេ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

2024/03/13 05:46:04 pm        158

រយៈពេល ១០ឆ្នាំមកនេះ ជាមួយនឹងភាពច្នៃប្រឌិត និងនវានុវត្តន៍ ខយ តេ កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើន​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម។ បើតាមការអះអាងពីតំណាងក្រុមហ៊ុន សមិទ្ធផលឆ្នើម និងកំណត់ត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុនមកនេះ ខយ តេ កម្ពុជា បាននាំមកនូវភាព​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​គួរ​ជាទី​មោទនៈ​។ ភាពភាពជោគជ័យដែលក្រុមហ៊ុនបានសង្កត់ធ្ងន់នោះគឺ ការ​បង្កើត​ឯកត្តកម្ម​ជា​ម៉ាក​យីហោ​ដែល​លក់​បាន​រហូតដល់ចំនួន ៤១៩៨កែវក្នុង​មួយ​ថ្ងៃ​ដែល​ជា​កំណត់​ត្រា​លក់​ខ្ពស់ជាងគេបំផុត​ សម្រាប់​សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។

បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធី​ប្រកួត​ក្រឡុក​តែ​ដ៏ធំជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ចូលរួម​ពី​បណ្តាប្រទេសជាង១០ ដើម្បីពង្រឹងវប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។

ទន្ទឹមនេះ ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ប្រកប​ដោយការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា បានផ្តល់ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​រង​គ្រោះជា​ង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន១ម៉ឺនកែវ​ដោយ​ឥតគិត​ថ្លៃ​ជូន​ដល់​ពលរដ្ឋកម្ពុជា។

តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យមានការទទួលស្គាល់ និងបានទទួល​នូវ​ពាន​រង្វាន់​កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន រួមមាន៖

- ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី foodpanda

- ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24

- ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets

- ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)

- ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍

- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ

ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»។

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បាន​រៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយ​មាន​ការ​ដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែល​មាន​គោល​បំណង​បង្ហាញ​ពី​ចក្ខុវិស័យ​អនាគត​របស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ខ្លួន​នៅ​លើ​វិថី​តែគុជក្នុងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ជា​ន់​ខ្ពស់របស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក​នៃ​ក្រុមហ៊ុន ខយតេ អ្នកបងើ្កតមាតិការ ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំង​អ្នក​គាំទ្រ​របស់​ខ្លួន​ជាច្រើននាក់ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm