លោកប្រធានាធិបតី Joe Biden បានឈ្នះប្រតិភូរគ្រប់គ្រាន់កាលពីថ្ងៃអង្គារទី១២មីនា ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវជួបអតីតប្រធានាធិបតីលោក Donald Trump នាពេលខាងមុខជាអ្វីដែលនឹងក្លាយជាការជួបគ្នាជាថ្មីរវាងបេក្ខជនទាំង២ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំ។

លោក Biden ត្រូវការប្រតិភូ១.៩៦៨នាក់ ដើម្បីទទួលបានការតែងតាំង ជាចំនួនមួយដែលស្ថាប័នស្រាវជ្រាវ Edison Research បាននិយាយថា លោកទទួលបានសំឡេងលើសចំនួន នៅរាត្រីថ្ងៃអង្គារSuper Tuesday ខណៈទទួលបានលទ្ធផលពីការប្រកួតប្រជែងបឋមក្នុងរដ្ឋចចា មុនលទ្ធផលដែលបានរំពឹងទុកពី នៅរដ្ឋ Mississippi, Washington ដែនដីប្រជុំកោះម៉ារីយ៉ាណាខាងជើង និងអ្នកប្រជាធិបតេយ្យដែលកំពុងរស់នៅបរទេស។

លោក Biden បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីទទួលបានដំណឹង ក្នុងបំណងជាអ្វីដែលលោកបានហៅយុទ្ធនាការរបស់លោក Trump ថាជាយុទ្ធនាការពោពេញដោយកំហឹង ការសងសឹក និងការដាក់ទោស ដែលគំរាមកំហែងដល់គ្រប់ផ្នត់គំនិតរបស់សហរដ្ឋអាមេរិក។
លោកបាននិយាយថា ពេលនេះ អ្នកបោះឆ្នោតមានជម្រើសអំពីអនាគតរបស់ប្រទេសនេះហើយ។ តើយើងនឹងក្រោកឈរនិងការពារលទ្ធិប្រជាធិបតេយ្យរបស់យើង ឬបណ្ដោយឲ្យអ្នកផ្សេងមកផ្ដួលរំលំ? តើយើងនឹងត្រូវស្ដារសិទ្ធិសេរីភាពរបស់យើងដើម្បីជ្រើសរើសនិងការពារសិទ្ធិសេរីភាពរបស់យើង ឬត្រូវបណ្ដោយឲ្យក្រុមជនជ្រុលនិយមដណ្ដើមយកពីយើងទៅ?។
លោក Trump ត្រូវគេរំពឹងថាឈានទៅកាន់តែជិតទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃអង្គារ ខណៈរដ្ឋចំនួន៤ បានរៀបចំការប្រកួតប្រជែងរួមទាំងរដ្ឋចចា ជារដ្ឋដ៏ប្រទាញប្រទង់ជាទីដែលលោក Trumpប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំពោះការព្យាយាមបង្វែរលទ្ធផលឆ្នោតកាលពីឆ្នាំ២០២០៕