លី​គ​ពាក់កណ្ដាល​សប្ដាហ៍​នេះ​មាន ៦​គូ ខណៈ​គូ​ពិសេស​ក្រោ​ន​ប៉ះ​ស្វាយរៀង និង​វិសាខា​ប៉ះ​ថា​យ​ហ្គឺ​រ​

2021/07/14 05:35:51 pm        156

​បាល់ទាត់៖ ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឬ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នឹង​បន្ដ​ការ​ប្រកួត​សន្សំសប្ដាហ៍​ទី​៨ ក្នុង​ជុំ​ទី​១ នា​ថ្ងៃទី​១៤-១៥ ខែកក្កដា ពាក់កណ្ដាល​សប្ដាហ៍​នេះដោយមាន​កម្មវិធី​ប្រកួត ៦​គូ​ពេញ ខណៈ​គូ​ពិសេស​មាន​ក្រុម​ភ្នំពេញ​ក្រោ​ន បើកទ្វារ​ផ្ទះ​ទទួល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​វិសាខាជួប​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ។​

​សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​១៤-​កក្កដានេះ ​​រួមមាន​ក្រុម​អាស៊ី​អឺរ៉ុបនឹងត្រូវ​បន្ដ​ធ្វើ​ការងារ​ធ្ងន់ ជួប​ក្រុម​ខ្លាំង​ណាហ្គា​វើ​ល​ដ៏នៅ​កីឡដ្ឋាន AEU Sport Park បន្ទាប់ពី​រង​បរាជ័យ​ចាស់ដៃ​ក្រោម​ថ្វី​ជើង​ក្រុម​បឹងកេត និង​វិសាខាកាលពី​ថ្មីៗ។ រីឯ​ក្រុម​គិរីវង់ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​កងយោធ​ពល​ខេ​ម​ភូមិន្ទ និង​ខេត្ត​ព្រៃវែងជួប​ក្រុម​នរគបាល​ជាតិ​នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង។ ការប្រកួត​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​ ​ចំណែក​នៅ​ថ្ងៃទី​១៥-​កក្កដា​វិញ មានកម្ម​វិធី​ប្រកួត​ធំៗ​ពីរ ក្នុងចំណោម ៣​ប្រកួតគឺ​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ភ្នំពេញ​ក្រោ​ន ជួប​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ព្រះខ័ន​រាជ​ស្វាយរៀងនៅ​កីឡដ្ឋាន Smart RSN ឯ​វិសាខាត្រូវ​ជួប​ក្រុម​កំពុង​ឡើង​ជើង​អង្គ​រថា​យ​ហ្គឺ​រនៅ​កីឡដ្ឋាន​ព្រី​នស៍ ខណៈ ១​គូ​ទៀតគឺ​ក្រុម​សូល​ទី​អង្គរជួប​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប។ ការប្រកួត​នេះមាន ២​គូ​ចាប់ផ្ដើម​ប្រកួត​ម៉ោង ៣៖៣០​នាទី​រសៀល លើកលែងតែ​ភ្នំពេញ​ក្រោ​ន​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រកួត​ម៉ោង ៦​ល្ងាច។​

​គួរ​ដឹង​ថា គិត​ត្រឹម​សប្ដាហ៍​ទី​៧ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ដោយ​រក​បាន ១៩​ពិន្ទុ​ក្នុង​ដៃជាមួយ​លទ្ធផល ៧​ប្រកួត​ឈ្នះ ៦ និង​ស្មើ ១ មិនទាន់​ស្គាល់​ចាញ់ ខណៈ​វិសាខា ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀងរកបាន ១២​ពិន្ទុ​ស្មើគ្នា គ្រាន់តែ​ភ្នំពេញ​ក្រោ​នទើប​ប្រកួត​បាន ៤​ប្រកួត ផ្ទុយ​ពី​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀងដែល​ប្រកួត​បាន ៦​ប្រកួត។ ដូច្នេះ​ការប្រកួត​ពាក់កណ្ដាល​ស​ប្ដា​ហ៍​នេះគឺជា​ជំនួប​ដ៏​សំខាន់ ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ ពិសេស​អ្នកគាំទ្រ​ចង់ដឹងថា វិសាខាអាច​បង្អាក់​ដំណើរ​អង្គ​រថា​យ​ហ្គឺ​រ​បាន​ដែរ ​ឬទេ​?

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm