មនុស្សរាប់ពាន់នាក់តវ៉ានៅប្រទេសស្លូវ៉ាគី ប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលចំពោះរុស្ស៊ី

2024/03/13 07:01:17 pm        198

មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន និងតវ៉ាប្រឆាំងរដ្ឋាភិបាលស្លូវ៉ាគី ដែលក្រុម អ្នករិះគន់ និយាយថា បានងាកទៅរកប្រទេសរុស្ស៊ីកាន់តែជិត។

រដ្ឋាភិបាលរបស់នាយក រដ្ឋមន្ត្រី លោក Robert Fico បានលើកឡើងការព្រួយបារម្មណ៍ក្នុងចំណោមអ្នករិះគន់ ចាប់តាំងពីលោក ឡើងកាន់តំណែងកាលពីខែតុលាឆ្នាំមុន ដោយមានការរិះគន់យ៉ាងខ្លាំង ចំពោះ ជំនួយយោធារបស់ សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងការជំរុញរបស់ខ្លួន ក្នុងការបន្តទំនាក់ទំនងជាមួយរុស្ស៊ី ទាំង ផ្នែកវប្បធម៌ និងនយោបាយ។

រឿងរ៉ាវចុងក្រោយបំផុតបានកើតឡើងនៅខែនេះ នៅពេលដែលរដ្ឋមន្ត្រី ការបរទេសស្លូវ៉ាគី លោក ជូរ៉ាច ប្លានណា(Juraj Blanar) បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ជាជំនួបកម្រិតខ្ពស់ដ៏កម្ររវាងរដ្ឋសមាជិកសហភាពអឺរ៉ុប និងប្រទេសមួយ ដែលសហភាពអឺរ៉ុប បានព្យាយាមដាក់ឲ្យនៅឯកោ។ ប្រជាជន បាននិយាយពីវេទិកាមួយ ដែលដាក់ ស្លាកសរសេរថា ប្រទេសរុស្ស៊ី ជា «រដ្ឋភេរវករ» ដែលបានព្យួរ ជាមួយទង់ជាតិប្រទេសស្លូវ៉ាគី អ៊ុយក្រែន សហភាពអឺរ៉ុប និងទង់ជាតិសម្ព័ន្ធយោធាណាតូ។

លោក Fico បានប្រឈមមុខទៅនឹងការតវ៉ា ដែល ដឹកនាំដោយក្រុមប្រឆាំង ដែលប្រឆាំងទៅនឹងគោលនយោបាយរបស់លោក ភាគច្រើនជាការផ្លាស់ប្តូរ ក្រមព្រហ្មទណ្ឌ ដែលអ្នករិះគន់និយាយថា ធ្វើឱ្យចុះខ្សោយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លោក Fico បានការពារគោលនយោបាយការបរទេស «មានតុល្យភាព និងអធិបតេយ្យភាព» របស់រដ្ឋាភិបាលលោក និងបាននិយាយថាពុំមានដំណោះស្រាយយោធាចំពោះជម្លោះនៅក្នុង ប្រទេស អ៊ុយក្រែននោះទេ។ សម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់អ៊ុយក្រែន បានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ការបញ្ឈប់ជំនួយនឹងនាំទៅរកការបរាជ័យរបស់អ៊ុយក្រែន ជាជាងការចរចា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm