អភិបាលខេត្តកំពង់ចាម៖ សមត្ថកិច្ចកំពុងឃ្លាំមើលជាប្រចាំ បើទោះជាបានបង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​១០០% ក៏ដោយ

2024/03/13 12:39:09 pm        390

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សមត្ថកិច្ច អាជ្ញាធរដែនដី បាន​ឃ្លាំ​មើល​ជា​ប្រចាំ បើទោះបីជា សមត្ថកិច្ចយើង បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១០០% ហើយ​ក៏​ដោយ។



ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅក្នុងអង្គប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី ៣ របស់​​ក្រុម​ប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​​បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានបទបញ្ជាពី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យចុះទៅពិនិត្យ និងឈាន​ដល់​ការ​បង្ក្រាប​ បិទល្បែងស៊ីសងខុសច្បាប់ ជាពិសេសគឺប្រភេទល្បែងឆ្នោតផ្សងសំណាងផ្សេងៗ អាជ្ញាធរ​ខេត្ត​កំពង់ចាម បានបើកប្រតិបត្តិការ និងបានបិទនូវល្បែងទាំងនោះ ដែលអាចនិយាយបានថា ខេត្ត​កំពង់ចាម គឺជាខេត្ត ដែលបានធ្វើកិច្ចការនេះ បញ្ចប់មុនគេ នៃបណ្ដាខេត្តដទៃ។ ហើយ​ការ​ចុះ​អនុវត្ត​ការងារ គឺ ក្រោមរូបភាពគោលការណ៍ស្ម័គ្រចិត្ត និងធ្វើកិច្ចសន្យាកំណត់របស់សមត្ថកិច្ច នៅ​នឹង​កន្លែង ដែលក្នុងនោះសមត្ថកិច្ចយើង បានរកឃើញមានចំនួន ៤៩២ ទីតាំង ដែល​បាន​បិទ​ជា​ស្ថាពរ និងបានធ្វើកិច្ចសន្យា មិនអនុញ្ញាតឲ្យមានការបើកបន្តទៀតទេ ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងផងដែរថា ទោះជាយ៉ាងនោះក្តី ថ្មីៗកន្លងទៅនេះ មាន ៣ ករណី បានលួចបើកលេងល្បែងផ្សងសំណាងខុសច្បាប់ ប៉ុន្តែប្រការ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​យើង​បង្ក្រាប​ទាំង ៣ករណី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ​ទៅ​តាម​នីតិ​វិធី​តែ​ម្តង ដោយមិនឱ្យមានធ្វើកិច្ចសន្យាអប់រំទៀតទេ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am