កម្ពុជាកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ

2024/03/13 08:04:15 pm        352

ដោយសារបច្ចេកវិទ្យាថ្មីៗកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់សេដ្ឋកិច្ចជាតិ កម្ពុជា​កំពុង​ជំរុញ​ការ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះនៅតាមស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវដំណើរការការងារ និងផលិតកម្មជាដើម ដើម្បីជំរុញផលិតភាព និងភាព​ប្រកួត​ប្រជែង​ក្នុង​បរិបទ នៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងធុរកិច្ច។

តាមរយៈពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ រយៈពេល​៣​ថ្ងៃ​មក​នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កសាងរដ្ឋាភិបាលឌីជីថលមួយដែលមានប្រសិទ្ធភាព ការ​ឆ្លើយ​តប និងផ្តោតការយកចិត្តទុក ដាក់កាន់តែច្រើនលើប្រជាពលរដ្ឋ ខណៈប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាននិងកំពុងជំរុញពន្លឿនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនេះ សម្រាប់​ជាឃ្នាស់​លើ​ស្ទួយ​​វិស័យពាក់ព័ន្ធនានា។

លោក ញឹម សត្យា មន្ត្រីសម្របសម្រួលមាតិកា និងវេទិកាឌីជីថល នៃមជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និងការអប់រំពីចម្ងាយលើកឡើងថា គិតចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ រហូត​មកដល់បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថល បានដើរតួនាទី​កាន់​តែ​សំខាន់​ក្នុង​ការ​បង្កើន​ផលិត​ភាព ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ ដែលជំរុញវឌ្ឍភាពសង្គម សេដ្ឋកិច្ច ឲ្យ​កាន់​តែរីកចម្រើនថែមទៀត។ លោកបានបន្តថា សម្រាប់វិស័យអប់រំ ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល មិនត្រឹមតែជួយគាំទ្រដល់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជួយ​បន្ស៉ាំ​សិស្ស​ទៅ​នឹង​ទំនើ​ប​កម្ម​ នៃបច្ចេកវិទ្យា ព្រមទាំងឆ្លើយតបនឹងបដិវដ្តន៍ឧស្សាហកម្មទី៤ ផងដែរ។

កញ្ញា ហាយ ផានីត អ្នកស្រាវជ្រាវផ្នែកកសិកម្ម នៃក្រុមហ៊ុន ឆាឡាថិច (Chalatex) បាន​ទទួល​ស្គាល់​ដែរ​ថា ការអភិវឌ្ឍផ្នែកឌីជីថលក្នុងវិស័យកសិកម្ម បានជួយដល់​ការ​ធានា​នូវ​ផលិតភាព​ និង​ទីផ្សារ ព្រោះថា បច្ចេកវិទ្យាឌីជីថលសព្វថ្ងៃ នេះ ពិតជាជួយយ៉ាងច្រើនសម្រាប់កសិកម្ម ដែល​បាន​ជួយ​សម្រួលការងារប្រចាំថ្ងៃរបស់ប្រជាកសិករ ដូចជាកាត់បន្ថយកម្លាំងពលកម្ម និងជួយសន្សំ​សំចៃ​ពេល​វេលាជាដើម។

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និង​បច្ចេក​វិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០២៤នេះ នៅ​អគារកោះពេជ្រ។ ក្នុងកម្មវិធីនេះដែរ ក្រសួងក៏បានរៀបចំកិច្ចពិភាក្សា និងការចែ​ក​រំលែក​អំពី​ប្រធាន​បទ​សំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃ​ការ​រីក​ចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទ​ពិសោធ និង​ឧត្តមានុវត្តន៍ នៃ​ការ​ជំរុញ​ល្បឿន​បរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរជូនដល់សាធារណៈជនទូទៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm