សម្តេចធិបតី៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

2024/03/13 08:04:26 pm        297

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំដាក់ចេញនូវសមិទ្ធផលជាក់ស្ដែងនៅលើដីនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈនៅពេលខាសងមុខ សមិទ្ធផល២កន្លែងធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល និងគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្ហាញរូបរាងនៅក្នុងភូមសាស្រ្ដខេត្តកណ្ដាលនេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

សម្តេចធិបតី បានថ្លែងថា កាលពេលពីរឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ មិនដឹងពេលណាបានរួចរាល់នោះទេ ជួនកាលអាច១០ឆ្នាំ ប៉ុន្តែតាមការពិត មិនដល់២ឆ្នាំផង ការសាងសង់បានសម្រេចការសាងសង់អគារមួយនេះរួចរាល់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗអស់ប្រមាណទឹកប្រាក់ប្រមាណ៤លានដុល្លារ។ សម្តេចធិបតីបន្តថា តម្រូវការរបស់ប្រជាពលរដ្ឋ គឺត្រូវការទំនើបកម្មបច្ចេកវិទ្យា និងការ​ដោះស្រាយ​បានលឿន ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយ មិនមែនមានតែនៅលើ​ក្រដាសនោះទេ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឱ្យទៅជាសមិទ្ធផល​លើដីជាក់ស្តែងលើដី​ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលធំជាងគេជាប្រវត្តិសាស្ត្រ​ក្នុងប្រទេសកម្ពុជា ​ពីរកន្លែងទៀត រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ ក៏នឹងលេចរូបរាងនៅក្នុងភូមិសាស្រ្ដ​ខេត្តកណ្ដាល​នាពេលខាងមុខផងដែរ។

សម្តេចបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តមួយមានផ្ទៃដីធំ អំណោយផលដល់ការអភិវឌ្ឍ វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវអាកាស និងវិស័យសុខាភិបាល។ ទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំ ហើយដរាបណាប្រជាពលគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យនៅបម្រើប្រជាពលរដ្ឋ នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗជាប្រវត្តិសាស្ត្របន្ថែមទៀតជូនដល់ប្រជាពលរដ្ឋទូរទាំងប្រទេស៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm