សម្ដេចធិបតី ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

2024/03/13 08:24:47 pm        271

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ និងណែនាំ​ដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅ​ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានានៅទូទាំងប្រទេស។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាព​ការងាររបស់​ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។

សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ អភិវឌ្ឍ-សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាង ២ទស្សវត្សចុងក្រោយ គឺមិនអាចកើតឡើងបានឡើយ ប្រសិនបើកម្ពុជា មិនមានសន្ដិភាពពេញលេញ​ ស្ថិរភាពនយោបាយ និងសន្ដិសុខ សង្គម។ ពីព្រោះកត្តាទាំងនេះ ទើបអាចធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើ គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីផ្ដល់អនុសាសន៍ឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល​ត្រូវ​ជ្រើសរើសថ្នាក់ដឹកនាំផ្នែកសុខភិបាល ​ដូចជាប្រធានមណ្ឌលសុខភាព ឬនាយកមន្ទីរពេទ្យដោយ​ផ្ដោតសំខាន់ទៅលើមន្រ្ដីដែលមានបទពិសោធផ្នែកសុខភិបាលជាពិសេសធ្លាប់ធ្វើកិច្ចការងារសុខភិបាលនេះពីថ្នាក់ក្រោមរហូតមកដល់លើ។

សម្ដេចបញ្ជាក់ថា ប្រធានមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត គឺពិតជាមានតួនាទីសំខាន់ណាស់ ដូច្នេះទើបសម្ដេច បានឯកភាពផ្ដល់គោលការណ៍ និងសិទ្ធិទៅ​ឱ្យអភិបាលខេត្ត​ក្នុងការជ្រើសរើស​ប្រធាន​មណ្ឌលសុខភាពតែម្ដង ​ដើម្បីធានានូវសុគត្តភាព​ និងស្ដង់ដាលើការផ្ដល់សេវាសុខាភិបាល និង​ការដឹកនាំល្អផ្នែកសុខាភិបាលនៅមូដ្ឋាន៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm