រដ្ឋបាលខេត្តព្រះវិហារ បើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

2024/03/13 08:43:43 pm        223

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមីនាម្សិលមិញនេះ បានរៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាពលោក មិន ស៊ីថា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងក្រុង/ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ អង្គការដៃគូ និងមេឃុំ/ចៅសង្កាត់ជាច្រើនរូប។

នាឱកាសនោះ លោក មិន ស៊ីថា បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំង ស្តីពីការ អនុវត្តការងារ គណនេយ្យភាពសង្គម ឆ្នាំ២០២៣ និងលើកទិសដៅ​ឆ្នាំ២០២៤ ដើម្បីធានាបាន ប្រសិទ្ធភាព និរន្តរភាព នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម តាមរយៈការចែករំលែក ​បទពិសោធន៍ល្អៗដល់ឃុំផ្សេងៗ ដែលបានគាំទ្រថវិកាដល់គម្រោង​គណនេយ្យភាពសង្គម។

លោកបានបន្ថែមថា សម្រាប់ខេត្តព្រះវិហារការអនុវត្តគណនេយ្យភាពសង្គម បានអនុវត្ត លើ៣វិស័យ គឺសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ដែលមានវិសាលភាព គ្របដណ្តប់តំបន់គោលដៅលើឃុំសង្កាត់ចំនួន៥១ សាលាបឋមសិក្សាចំនួន២១៦ និងមណ្ឌល សុខភាពចំនួន៣០។ បានអនុវត្តផ្តល់សេវាដល់រដ្ឋបាលស្រុកចំនួន២ គឺស្រុករវៀង និងស្រុកឆែប ក្នុងចំណោម៨ក្រុង/ស្រុកទូទាំងខេត្តព្រះវិហារ។ ហើយត្រូវបានអនុវត្តជា២ ផ្នែកគឺ ទីមួយ ផ្នែកផ្គត់ផ្គង់ គឺជាតួអង្គរដ្ឋ ដែលសំដៅលើអ្នកផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទីពីរ ផ្នែកតម្រូវការ គឺជាក្រុមប្រជាពលរដ្ឋដែលសំដៅទៅលើតួអង្គមិនមែនរដ្ឋ និងមានការជួយ សម្របសម្រួលដោយអង្គការសង្គមស៊ីវិល ជាដៃគូនិងជាអ្នកគាំទ្រអនុវត្តផ្នែកជាដៃគូ និងជាអ្នក គាំទ្រអនុវត្តផ្នែកតម្រូវការ ដែលបានដឹកនាំធ្វើសកម្មភាពដោយគម្រោងឆ្នៃប្រឌិតថ្មី សម្រាប់ គណនេយ្យភាពសង្គម នៅក្នុងប្រទេសកម្ពុជាហៅកាត់ថា(ISAC)។

ជាមួយនេះផងដែរ លោកក៏បានសង្ឃឹមថា សិក្ខាសាលា និងទទួលបាននូវលទ្ធផល ល្អប្រសើរ ស្របតាមការរំពឹងទុកស្របតាមការរំពឹងទុក ហើយនិងទទួលបានការគាំទ្រ ពីសំណាក់​អង្គការជាដៃគូ មកដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ បន្ថែមទៀត ពិសេសគឺការ គាំទ្រឱ្យមានផ្នែកតម្រូវការសម្រាប់ចូលរួមក្នុងដំណើរការអនុវត្តការងារ គណនេយ្យភាពសង្គម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ព្រមទាំងធ្វើការពង្រីកវិសាលភាពទៅកាន់ស្រុកគោលដៅបន្ថែមទៀត របស់ខេត្តព្រះវិហារ។ បន្ទាប់មក អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញជាបន្តបន្ទាប់ទៅតាម កម្មវិធីដែលបានគ្រោងទុក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm