លោក ម៉ាឌូរ៉ូ ទទួលបានការគាំទ្រពីគណបក្សកាន់អំណាច សម្រាប់បំណងបោះឆ្នោតថ្មី

2024/03/13 10:26:15 pm        87

ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃអង្គារ បានអរគុណ ចំពោះការគាំទ្រដែលលោកទទួលបានពីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គមនិយមរួបរួមរបស់ប្រទេសវ៉េណេស៊ុយអេឡា (PSUV) ដែលកំពុងកាន់អំណាច សម្រាប់បេក្ខភាពរបស់លោក នៅក្នុងការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា។

លោក Maduro បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការជួបប្រជុំមន្ត្រីនៅថ្នាក់ មូលដ្ឋាន ជាង ៣០០.០០០ កន្លែង មានការចូលរួមពីសមាជិកគណបក្សសង្គមនិយម រួបរួម របស់ប្រទេសវ៉េណេស៊ុយអេឡា (PSUV) ជាង ៤,២ លាននាក់ បានតែងតាំងលោក សម្រាប់ ការបោះឆ្នោតប្រធានាធិបតីបន្ទាប់។

លោកបាននិយាយថា លោកនឹងរង់ចាំរហូតដល់សមាជធំរបស់គណបក្សសង្គមនិយមរួបរួមរបស់ ប្រទេសវ៉េណេស៊ុយអេឡា (PSUV) ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ដើម្បីធ្វើឲ្យបេក្ខភាពរបស់លោក សម្រាប់ ការបោះឆ្នោតថ្មីក្លាយជាផ្លូវការ។ ទន្ទឹមនឹងនេះ គណបក្ស Podemos ដែលជាផ្នែកនៃ គណបក្សចម្រុះ កំពុងកាន់អំណាចបានប្រកាសគាំទ្ររបស់ខ្លួន ចំពោះការបំណងបោះឆ្នោតថ្មីរបស់លោក Maduro កាលពីចុងសប្តាហ៍។ ប្រធានគណបក្ស Podemos លោក Didalco Bolivar បាននិយាយថា ពួកគេ បានសម្រេចក្នុងនាមជាគណបក្សអម ដើម្បីគាំទ្រប្រធានាធិបតី លោក Nicolas Maduro ជាបេក្ខជន ហើយនឹងផ្តល់សច្ចាប័នលើសេចក្តីសម្រេចនេះ នៅថ្ងៃសុក្រ។

យោងតាមកាលវិភាគសម្រាប់បោះឆ្នោតដែលបង្កើតឡើងដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត របស់ប្រទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងថា បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះនៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនា ។

អត្ថបទដែលទាក់ទង

ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm