មនុស្ស ២នាក់ស្លាប់ និងយ៉ាងហោចណាស់ ២២នាក់បាត់ខ្លួន បន្ទាប់ពីទូកក្រឡាប់នៅឥណ្ឌូនេស៊ី

2024/03/13 10:36:35 pm        24

ក្រុមមន្ត្រី បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមប្រតិបត្តិការ ស្វែងរកអ្នកនេសាទដែលបាត់ខ្លួនយ៉ាងហោចណាស់ ២២ នាក់នៅភាគកណ្តាលប្រទេស ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១៣ ខែមីនានេះ បន្ទាប់ពីទូករបស់ពួកគេបាន ក្រឡាប់កាលពីថ្ងៃចុងសប្តាហ៍ នៅក្នុង ឧបទ្ទវហេតុដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់។

ទូកដែលមានសមាជិកយ៉ាងហោចណាស់ ៣៥នាក់ បានលិចកាលពីថ្ងៃសៅរ៍នៅក្នុងដែនទឹកនៃកោះ ដាច់ស្រយាល Selayar ក្នុងខេត្ត South Sulawesi ដែលក្រោយមកមនុស្ស១១ នាក់ ត្រូវបានគេ រកឃើញជាប់នៅលើកោះចំនួនពីរដាច់ដោយឡែកពីគ្នា បន្ទាប់ពីរសាត់អណ្តែត លើសមុទ្រអស់ រយៈ ពេលបីថ្ងៃ។

យោងតាមទីភ្នាក់ងារស្វែងរកនិងសង្គ្រោះក្នុងតំបន់បានឲ្យដឹងថា ទូករបស់ពួកគេ បានក្រឡាប់ដោយសារ អាកាសធាតុមិនអំណោយផលក្នុងរដូវវស្សានៅប្រទេសឥណ្ឌូណេស៊ី។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធនេះថា សមាជិកនាវិក បានបណ្តែតខ្លួននៅលើសមុទ្រអស់រយៈ ពេលបីថ្ងៃ ពួកគេត្រូវបានហូរនាំតាមចរន្តទៅកាន់កោះ Selayar។

ទូកនេសាទនេះ បានចាកចេញពីកំពង់ផែទីក្រុងហ្សាកាតាខាងជើង កាលពីថ្ងៃទី ៣ ខែមីនា ទៅកាន់កោះ Lombok ក្នុងខេត្ត West Nusa Tenggara។ កងទ័ពជើងទឹក និងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ កំពុងជួយក្នុងកិច្ចប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា អ្នកនៅរស់រានជីវិត ត្រូវបានរកឃើញ បន្ទាប់ពីអ្នកនេសាទក្នុងតំបន់បានប្រទះឃើញពួកគេ និងបានផ្តល់ដំណឹងដល់អាជ្ញាធរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm