រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូចុះពង្រឹងការអនុវត្តផែនការសកម្មភាព និងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ

2024/03/13 11:01:27 pm        144

ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដឹកនាំប្រតិភូ​ក្រសួង​ជួប​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​ផែនការសកម្មភាព និង​ផែន​ការ​​ថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្ស​ជន​ជាតិ​ដើម​ភាគ​តិច នៅខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ នាថ្ងៃទី១២ និងទី១៣ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំមានការចូលរួមអមដំណើរដោយ លោក អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ-លោកស្រី​ប្រធាន​នាយកដ្ឋាន និងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍​ជនបទ​ និងមានការចូលរួមប្រជុំផ្ទាល់ដោយលោកប្រធានមន្ទីរខេត្ត -តំណាងមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ខេត្ត-ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងយល់ពីការងារ កិច្ចសហប្រតិបត្តិការរវាងមន្ទីរទាំង ២ កន្លង​មក​ដើម្បី​រក​ចំណុចខ្លាំង ចំណុចខ្សោយលើការងារការអនុវត្តន៍ផែនការសកម្មភាព ការស្នើ​ថវិកា​ចំណាយ ចំពោះសកម្មភាពការងារជនជាតិដើមភាគតិចនៅក្នុងខេត្ត។ ក្រោយស្តាប់​របាយការណ៍​របស់​មន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោដសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរ ដែល​កន្លងមកបានសហការគ្នាធ្វើការបានលទ្ធផលប្រសើរ និងបានណែនាំបន្ថែមក្នុងការបំពេញ​ការងារ​ដោយត្រូវសិក្សាកែតម្រូវលើចំណុច ខ្វះខាត និងត្រូវបំពេញបន្ថែម អនុវត្ត ដោយយក​ចិត្ត​ទុក​ដាក់​ដល់សហគមន៍ជនជាតិដើមភាគតិចដែលមាន និងបាន​ទទួល​បាន​ការទទួល​ស្គាល់​អត្ត​សញ្ញាណ​ពី​ក្រសួង​រួចហើយ។ ផ្សព្វផ្សាយពីកម្មវិធីទី៣ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ដែលមាន ៤ នាយកដ្ឋានពាក់ព័ន្ធ ក្នុងនោះមាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចផងដែល៖ ១.ការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច, ២.ការរៀបចំសហគមន៍គំរូរបស់ជនជាតិដើមភាគតិច, ៣.មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី​រាជការ​ខិតខំ​បំពេញ​ការងារ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយ​ពីកម្ម​វិធី​ទាំង​០៤​របស់​ក្រសួង​ដល់​មន្ត្រីរាជការក្នុងអង្គភាពអោយបានយល់ច្បាស់ ។

បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានចុះសំណេះសំណាល និងស្វែង​យល់​ពី​តម្រូវ​ការរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែម ផងដែរពីកិច្ចប្រជុំនេះគឺដើម្បីជជែកអំពីតួនាទី ភារកិច្ច​រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការ​អនុវត្ត​សកម្មភាព ដំណើរការចុះកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែល​នៅ​សេស​សល់ និងការវិភាគថវិការបស់មន្ទីរ ដល់ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និង​ការ​ទូទាត់​ថវិកា​កម្មវិធី ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm