
រដ្ឋមន្ត្រីមួយរូប បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអូស្ត្រាលីមានទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងអនុវត្តតាមការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS (Australia–United Kingdom–United States) បន្ទាប់ពីការកាត់បន្ថយកម្មវិធីរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានការព្រួយបារម្ភថា ការដឹកជញ្ជូន អាចត្រូវបានពន្យារពេល ឬលុបចោល។
ក្រោមភាពជាដៃគូរបស់ AUKUS ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២១ សហរដ្ឋអាមេរិក នឹងលក់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារ Virginia-class ចន្លោះពី ៣ ទៅ៥គ្រឿង ចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០៣០ ជារយៈពេលគម្លាតមួយ ខណៈពេលដែលអូស្ត្រាលី និងអង់គ្លេស សាងសង់នាវា SSN-AUKUS ថ្មីប្រហែលមួយទសវត្សរ៍ក្រោយ។
ការភ័យខ្លាចថា ការពន្យារពេលយូរនៅឯកន្លែងផលិតនាវារបស់សហរដ្ឋអាមេរិក និងកងនាវាមុជទឹកដែលអាចកាត់បន្ថយឆន្ទៈសម្រាប់ការលក់ក្នុងសប្តាហ៍នេះ នៅពេលដែលរដ្ឋបាលលោកបៃដិន កាត់បន្ថយសំណើផ្តល់មូលនិធិរបស់ខ្លួនសម្រាប់នាវាមុជទឹកVirginia class។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ លោក Pat Conroy បាននិយាយថា អូស្ត្រាលីមានទំនុកចិត្តទាំងស្រុងលើកិច្ចព្រមព្រៀង AUKUS ហើយថា សហរដ្ឋអាមេរិក កំពុងមានវឌ្ឍនភាពល្អក្នុងការធ្វើឲ្យប្រសើរឡើងនូវកន្លែងផលិតនាវារបស់ខ្លួន ដូច្នេះពួកគេអាចផលិតនាវា Virginia class សម្រាប់កងទ័ពជើងទឹកទាំងពីរ។