ប្រធានចារកម្មអាមេរិក «មិនអាចបដិសេធ» ដែលថា ចិននឹងប្រើ TikTok ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតអាមេរិក

2024/03/13 11:22:00 pm        254

នាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Avril Haines បានប្រាប់អង្គសវនាការរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា កាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) ថា ប្រទេសចិនអាចប្រើកម្មវិធីបណ្ដាញសង្គម TikTok ដើម្បីមានឥទ្ធិពលលើការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២៤។

នៅពេលត្រូវបានសួរដោយតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi ថា តើបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន (CCP) នឹងប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតដែរ ឬទេ លោកស្រី Haines បានឆ្លើយថា៖ «យើងមិនអាចបដិសេធបាននោះឡើយថា CCP នឹងប្រើប្រាស់បណ្ដាញសង្គមនេះ»។

លោក Krishnamoorthi និងប្រធានគណបក្សសាធារណរដ្ឋលោក Mike Gallagher កាលពីសប្តាហ៍មុនបានលើកឡើងនូវសេចក្ដីស្នើច្បាប់ដែលនឹងផ្ដល់ឲ្យម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុនរបស់ចិន ByteDance នូវរយៈពេលប្រហែល ៦ខែ ដកចេញកម្មវិធីវីដេអូខ្លីៗដែលប្រើប្រាស់ដោយជនជាតិអាមេរិក ១៧០លាននាក់។

សភាគ្រោងនឹងបោះឆ្នោតនៅថ្ងៃទី១៣ ខែមីនានេះ ក្រោមច្បាប់ពន្លឿនដែលទាមទារឲ្យសមាជិក ២ភាគ៣បោះឆ្នោត «Yes» (យល់ព្រម) សម្រាប់វិធានការដើម្បីទទួលបានការអនុម័ត។ លោកប្រធានាធិបតីលោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់នេះឲ្យក្លាយជាច្បាប់ធរមាន តែកម្មវិធីនេះមានប្រជាប្រិយភាពណាស់ ហើយការទទួលបានការអនុម័តពីសភា និងព្រឹទ្ធសភា ក្នុងឆ្នាំបោះឆ្នោតបែបនេះ ទំនងជាពិបាក។

គួរបញ្ជាក់ថា ការវាយតម្លៃពីការគំរាមកំហែងប្រចាំឆ្នាំ២០២៤ នៃសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃចន្ទ (ទី១១ ខែមីនា) បានឲ្យដឹងថា គណនី TikTok ត្រូវបានដំណើរការជាអាវុធឃោសនារបស់រដ្ឋាភិបាលចិន ដែលតាមសេចក្តីរាយការណ៍បានកំណត់គោលដៅបេក្ខជនមកពីគណបក្សនយោបាយទាំង២ អំឡុងពេលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm