
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានប្រកាសនៅក្រុងយ៉េរ៉េវ៉ាន់ ( Yerevan) កាលពីថ្ងៃអង្គារថា ប្រទេសអាមេនី កំពុងបញ្ចប់កិច្ចព្រមព្រៀងការការពារជាមួយឆ្មាំព្រំដែនរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយទៅកាន់អាកាសយានដ្ឋានសំខាន់របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែសីហា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីការសម្រេចនេះ ដែលត្រូវបានគេមើលឃើញថា ជាសញ្ញានៃការថយចុះនៃការពឹងផ្អែករបស់អាមេនីលើប្រទេសរុស្ស៊ី។ លោក Peskov បាននិយាយថា ការទំនាក់ទំនង កំពុងបន្តនៅគ្រប់កម្រិតទាំងអស់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ក្រោមកិច្ចព្រមព្រៀងទ្វេភាគី កងទ័ពរុស្ស៊ី ត្រូវបានដាក់ពង្រាយទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Zvartnots នៅភាគខាងលិចនៃទីក្រុងយ៉េរ៉េវ៉ាន់ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩២ ដោយការពារការតភ្ជាប់ការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអាមេនី។
លោក Armen Grigorian លេខាធិការក្រុមប្រឹក្សាសន្តិសុខអាមេនី បាននិយាយកាលពីសប្តាហ៍មុនថា អាមេនី បានបង្កើតសមត្ថភាពសន្តិសុខផ្ទាល់ខ្លួន ហើយអាចធានាព្រលានយន្តហោះដោយខ្លួនឯងបាន។
លោកបានបន្ថែមថា ការដឹកជញ្ជូនយោធារុស្ស៊ីនៅព្រលានយន្តហោះ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។