
ប្រធានាធិបតីវ៉្លាឌីមៀពូទីនបាននិយាយនៅក្នុងសុន្ទរកថា ដែលបានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា វាមិនមែនជាពេលវេលាត្រឹមត្រូវឡើយដែលត្រូវពិភាក្សាអំពីការរុះរើរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្ដី មីខាអែល
មីស៊ូស្ទីន ។
នៅក្នុងការផ្ដល់បទសម្ភាសន៍មួយដែលមានរយ:ពេលវែង លោកពូទីនបានប្រាប់ទីភ្នាក់ងារព័ត៌មានRIAរបស់រដ្ឋរុស្ស៊ី និង ទូរទស្សន៍រដ្ឋរ៉ូស៊ីយ៉ា១ (Rossiya-1)ថា យើងត្រូវការពិភាក្សាអំពីការបោះឆ្នោតបន្ទាប់ពីសន្លឹកត្រូវបានរាប់រួច។
លោកពូទីនបន្ដថា វាហាក់បីដូចជាធ្វើអោយខ្ញុំយល់ថា វាមិនមែនជាពេលវេត្រឹមត្រូវទេដែលត្រូវនិយាយរឿងហ្នឹង។ប៉ុន្ដែជាទូទៅ រដ្ឋាភិបាលកំពុងធ្វើការ ពោលគឺកំពុងធ្វើការប្រកបទៅដោយការពេញចិត្ដ។
លោកពូទីន ដែលបានបើកវាយលុកទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែនអស់រយ:ពេល២ឆ្នាំកន្លងទៅ គឺស្ទើរតែមានជំនឿជាក់ទាំងស្រុងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៥មីនា ខាងមុខ៕