លោក Putinនិយាយថា រុស្ស៊ីនឹងដាក់ពង្រាយទាហានទៅកាន់ព្រំដែនហ្វាំងឡង់ ក្រោយពួកគេចូលសម្ព័ន្ធយោធាណាតូ

2024/03/13 11:40:32 pm        224

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយចុះផ្សាយនៅថ្ងៃពុធនេះថា ការចូលរួមសម្ព័ន្ធយោធាណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត គឺជាជំហានគ្មានន័យ ហើយរុស្ស៊ី នឹងដាក់ពង្រាយទាហាន ហើយនិងប្រព័ន្ធវាយប្រហារទៅកាន់ព្រំដែនហ្វាំងឡង់ ក្រោយប្រទេសមួយនេះ ចូលជាសម្ព័ន្ធមិត្តណាតូ ។

អំឡុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ RIA និងទូរទស្សន៍រដ្ឋ Rossiay-1 លោក Putin និយាយថា នេះគឺជាជំហានគ្មានន័យពិតប្រាកដសម្រាប់ហ្វាំងឡង់ និងស៊ុយអែត ក្នុងទស្សនៈធានាដល់អត្ថប្រយោជន៍ជាតិរបស់ពួកគេ ។

លោកថា ពួកយើងគ្មានទាហាននៅព្រំដែនហ្វាំងឡង់នោះទេ ប៉ុន្តែឥឡូវទាហាននឹងឈរជើងនៅទីនោះ ។ ឥឡូវគ្មានប្រព័ន្ធវាយប្រហារនៅទីនោះទេ ប៉ុន្តែឥឡូវ វានឹងមាននៅទីនោះ ។

លោក Putinនិយាយដែរថា រុស្ស៊ី នៅតែត្រៀមខ្លួនប្រយុទ្ធ និងត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យភាពត្រូវបានគំរាមកំហែង ប៉ុន្តែមិនប្រញាប់ទេនៅពេលនេះ ។ 

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក ពូទីន ដែលស្ទើរតែប្រាកដក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតីពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនាខាងមុខនេះ បាននិយាយថា រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងលក្ខខណ្ឌណាមួយដែលអធិបតេយ្យភាពរបស់ខ្លួនត្រូវបានរំលោភបំពាន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm