ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យសប្បាយចិត្ត ខណៈទទួលបានផ្លូវកៅស៊ូ៤ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា

2024/03/13 11:42:40 pm        259

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការដឹងគុណ និងសប្បាយចិត្តជាខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយពួកគាត់ទទួលបានផ្លូវកៅស៊ូចំនួន៤ខ្សែថ្មីសន្លាង ដែលផ្លូវទាំងនោះពីមុនផ្លូវទាំងនេះជាផ្លូវក្រាលគ្រួសក្រហមហុយដីនៅរដូវប្រាំង និងមានភក់នៅរដូវវស្សា ។ ពេលនេះ ពួកគាត់លែងព្រួយបារម្ភពីបញ្ហាសុខភាពដោយសារធូលីហុយទៀតហើយ ព្រោះផ្លូវទាំងនោះបានក្លាយជាផ្លូវកៅស៊ូ មានប្រព័ន្ធអគ្គីសនី និងមានទឹកស្អាតប្រើប្រាស់មិនចាញ់ទីក្រុងឡើយ។

 ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យបញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវរទេះកាត់ស្រែ កាត់ព្រៃ ក្រោយមកទៀតរាជរដ្ឋាភិបាលបានប្រែក្លាយផ្លូវទាំងនោះទៅជាផ្លូវក្រាលគ្រួសក្រហម ក៏ប៉ុន្តែផ្លូវនេះ ហុយខ្លាំងនៅរដូវប្រាំង និងមានទឹកដក់បែកភក់នៅរដូវវស្សា ធ្វើអោយប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ ក្រោយពីឃើញភាពលំបាករបស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវទាំងអស់នោះទៅជាផ្លូវកៅស៊ូDBSTប្រវែងជាង៣៦គីឡូម៉ែត្រ បានកសាងស្ពានថ្មី ដាក់លូប្រអប់ និងលូមូល នាំប្រជាពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យទាំងអស់អាចធ្វើដំណើរទៅមកបានងាយស្រួលទាំងទៅមណ្ឌលសុខភាព ទៅវត្តអារាម ទៅមកសាលារៀន ងាយស្រួលក្នុងការដឹកកសិផល និងមន្ត្រីរាជការទៅមកធ្វើការជាដើម។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានថ្លែងថា៖ គម្រោងកែលម្អផ្លូវជនបទជំហាន៣នេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយសម្រួលការធ្វើចរាចររបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា ងាយស្រួលធ្វើដំណើរទៅមកទាំងប្រជាពលរដ្ឋ កម្មករកម្មការនី សិស្សានុសិស្ស មន្ត្រីរាជការ រួមនិងការដឹកកសិផលផងដែរ។ ស្រុកសាមគ្គីមានជ័យទទួលបានការកសាងផ្លូវកៅស៊ូ DBST ចំនួន៤ខ្សែប្រវែងជាង៣៦គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន៨កន្លែង សាងសង់លូប្រអប់ចំនួន១១កន្លែង និងដាក់លូមូលចំនួន៥៧កន្លែង។ គម្រោងកែលម្អផ្លូវជនបទជំហាន៣នេះកសាងបានប្រមាណជាង៧០%ហើយ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ។

ក្នុងគម្រោងកែលម្អផ្លូវជនបទជំហាន៣ទាំង៤ខ្សែនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានដាក់ប្រព័ន្ធអគ្គិសនី និងប្រេព័ន្ធទឹកស្អាតនៅតាមបណ្តោយផ្លូវទាំងនោះរួចជាស្រេច ដែលរឹតតែផ្តល់ភាពងាយស្រួលដល់ជិវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជួយដល់សុខភាព សន្សំសំចៃថវិកាក្នុងគ្រួសារ ចំណេញពេលវេលា និងងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm