ក្រុមមេដឹកនាំសហជីព៖ ក្រសួងការងារមានដំណោះស្រាយលឿន និងការពារផលប្រយោជន៍ ជូនកម្មករនិយោជិត នៃក្រុមហ៊ុន Y&W ហ្គាមេន

2024/03/14 12:14:25 am        50

ភ្នំពេញ ៖ ក្រុមមេដឹកនាំសហជីព សម្តែងការគាំទ្រចំពោះដំណោះស្រាយ និងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដ ចំពោះករណី ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដែលថៅកែរត់ចោល។ ក្រុមមេដឹកនាំសហជីព ក៏បានអំពាវនាវផងដែរកុំឱ្យកម្មករជឿលើការញុះញុងពីក្រុមមនុស្សមួយក្តាប់តូច រហូតធ្វើសកម្មភាពខុសច្បាប់។  

 ការលើកឡើងបែបនេះបន្ទាប់ពីនៅយប់ថ្ងៃទី១២ មីនា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។ 

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលដែលមានក្រសួងការងារបានធ្វើកិច្ចអន្តរាគមន៍យ៉ាងលឿន។ អ្វីដែលជាការកត់សម្គាល់ពាក់ពិននិងវិវាទការងារនេះគឺរាជរដ្ឋាភិបាល ដែលមានក្រសួងការងារបានធ្វើការយ៉ាងសកម្ម ជិតស្និតលើរឿងនេះ ដើម្បីរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនីរបស់យើងនៅក្នុងរោងចក្រនោះ។ ជាក់ស្តែងក្រសួងមានសេចក្តីជូនដំណឹងភ្លាមៗបន្ទាប់ពីកើតហេតុ និងរហូតត្រឹមយប់ម្សិលមិញនេះមានសេចក្តីជូនដំណឹងមួយទៀតដែលមានការដាក់ចេញនូវដំណោះស្រាយយ៉ាងទាន់ពេលវេលាផងដែរ»។ 

មេដឹកនាំសហជីពរូបនេះក៏បានបញ្ជាក់ថា ដំណោះស្រាយរបស់ក្រសួងការងារដែលមានទាំងការអនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ក៏ដូចជាការបញ្ជូនក្រុមមន្រ្តីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារទៅណែនាំអំពីការដាក់ពាក្យធ្វើការកន្លែងថ្មី រួមទាំងការចរចារជាមួយម្ចាស់ផ្ទះជួលធ្វើការផ្អាកការបង់ថ្លៃផ្ទះជួលបណ្តោះអាសន្នសិន ទាំងនេះបញ្ជាក់អំពីការយកចិត្តទុកដាក់សុខទុក្ខកម្មករនិយោជិតទាន់ពេលវេលាបំផុត។ 

ចំណែក លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានបញ្ជាក់ថា៖«ខ្ញុំគាំទ្រដំណោះស្រាយរបស់ក្រសួងការងារចំពោះករណីវិវាទការងាររវាងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ហើយខ្ញុំជឿជាក់ថាដំណោះស្រាយរបស់ក្រសួងពិតជាអាចការពារផលប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនីរបស់យើងនៅទីនោះស្របទៅតាមច្បាប់ដែលបានចែង។ សូមបងប្អូនជឿជាក់មកលើក្រសួងការងារដែលជាបុគ្គលសំខាន់បំផុតក្នុងការរកដំណោះស្រាយជូនបងប្អូន»។ 

មេដឹកនាំសហជីបរូបនេះបានសង្កត់ធ្ងន់ថា កម្មករ កម្មការិនីនៅក្នុងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់សូមមានការអត់ធ្មត់កុំជឿលើការញុះញុងពីសំណាក់ក្រុមមនុស្សមួយក្តាប់តូចដែលចូលខ្លួនមកកកូរកកាយក្នុងករណីនេះ ដែលអាចឈានដល់កម្មករនិយោជិតប្រព្រឹត្តទង្វើខុសច្បាប់ និងប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ការធ្វើបែបនេះពុំមែនជាដំណោះស្រាយល្អនោះទេ បើទោះបីកម្មករនិយោជិតអាចធ្វើបានតាមសិទ្ធិរបស់បងប្អូនដែលមានក៏ដោយ។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ថាថៅកែបានរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានដាក់ចេញវិធានការចំនួន៦ ដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករនិយោជិត។ ចំពោះសេនារីយូនេះ ក្រសួងបានអះអាងកម្មករភាគច្រើនលើសលប់ បានពេញចិត្ត និងឯកភាពយល់ព្រមចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងដោយកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។ 

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y& W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់បណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតា។ ចំណែករាជរដ្ឋាភិបាលកម្ពុជាមិនលើកលែងដល់និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ លើសពីនេះ ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm