
មីស៊ីលរុស្ស៊ីមួយគ្រាប់បានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងពីរខ្នងនៅក្រុងគ្រីវីយី រី(Kryvyi Rih) ភាគកណ្ដាលប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សអស់៣នាក់ និងរបួសយ៉ាងហោចណាស់ ៣៨នាក់។ ហើយជាមួយគ្នានេះដែរ ក្រុមសង្រ្គោះកំពុងរកមើលតាមកម្ទេចថ្មទាំងយប់ ដើម្បីស្វែងរករកអ្នកនៅរស់រានមានជីវិត។
រដ្ឋបាលតំបន់ឌីនីប្រូប៉េត្រូវ (Dnipropetrovsk) បានរាប់អ្នករបួសបណ្ដោះអាសន្នមនុស្សពេញវ័យ២៨នាក់ និងក្មេង១០នាក់ ហើយក្រោយមកបាននិយាយថា ប្រតិបត្ដិការជួយសង្រ្គោះបានបញ្ចប់ទាំងស្រុងហើយ។
រូបថតជាច្រើនសន្លឹកដែលត្រូវបានផ្សព្វផ្សាយដោយសេវាសង្រ្គោះបន្ទាន់អ៊ុយក្រែន បានបង្ហាញពីអគារខូចខាត និងបុគ្គលិកសង្រ្គោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ។ អ្នកយកពត៌មានReuters អាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវទីកន្លែងពីទីតាំងអគារអ្នកស្រុក និងអគារពាណិជ្ជកម្ម និងផ្នែកខាងក្រៅដែលស៊ីគ្នានឹងផ្កាយរណប ហើយនិងរូបភាពឯកសាររបស់តំបន់។
ក្រុងគ្រីវីយី រី បានក្លាយជាគោលដៅនៃការវាយប្រហារជាញឹកញាប់របស់រុស្ស៊ី។ ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី ដែលបានកើតនិងធំដឹងក្ដីក្នុងក្រុងគ្រីវីយី រីនោះ បានសសើរក្រុមសង្រ្គោះនៅលើបណ្តាញតេឡេក្រាម និងបានប្ដេជ្ញានាំយករុស្ស៊ីអោយមកទទួលខសត្រូវ៕