
ឥស្សរជនប្រឆាំងរុស្ស៊ីដ៏លេចធ្លោលោក Leonid Volkov ដែលជាសម្ព័ន្ធមិត្តរបស់សពលោក Alexei Navalny បានបាក់ដៃ បន្ទាប់ពីរងនូវការវាយប្រហារមួយ ដែលលោកបានពណ៌នាថា ជា «ជនអន្ធពាលមានចរិតលក្ខណៈចម្លងពីអ្នកគាំទ្ររបស់លោក Vladimir Putin។
នគរបាលលីទុយអានី បាននិយាយថា ពួកគេកំពុងផ្ដល់នូវ «ប្រភពយ៉ាងធំធេង» ដើម្បីស៊ើបអង្កេតការវាយប្រហារ នៅទីក្រុង Vilnius លើលោក Volkov ដែលជាជំនួយការយូរអង្វែងរបស់អតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Navalny។ នេះបើយោងតាមស្នងការនគរបាល លោក Renatas Pozela នៅថ្ងៃពុធ (ទី១៣ ខែមីនា) នេះ។ លោក Volkov ត្រូវបានវាយប្រហារកាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) នៅខាងក្រៅផ្ទះរបស់លោក ក្នុងរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី។
នៅក្នុងវីដេអូមួយនៅលើកម្មវិធីផ្ញើសារ Telegram លោក Volkov បាននិយាយថា លោកត្រូវបានគេវាយ ១៥ដងចំជើង ក្នុងហេតុការណ៍នោះ ហើយដៃរបស់លោកបានបាក់។ ឧបទ្ទវហេតុនេះបានធ្វើឲ្យរដ្ឋាភិបាលលីទុយអានីនៅមិនសុខនោះឡើយ៕