ចិន លើកឡើងថា បម្រាមលើ បណ្ដាញសង្គមTikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ

2024/03/14 04:35:44 pm        176

ប្រទេសចិន បានព្រមានថា បម្រាមដែលបានស្នើលើក្រុមហ៊ុនបណ្ដាញសង្គម TikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ ខណៈក្រុមតំណាងរាស្ត្រអាមេរិក បានអនុម័តលើពង្រាងច្បាប់មួយដែលអាចនាំឲ្យអេប (app) នេះត្រូវបានហាមប្រាម។

ពង្រាងច្បាប់នៅក្នុងសភា នឹងបង្ខំឲ្យអេប (app)គ្រប់គ្រងដោយប្រទេសចិន ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ឬមិនអាចមាននៅក្នុងសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីកង្វល់ជាយូរមកហើយចំពោះកម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ដោយយោងទៅលើកត្តាហានីភ័យផ្នែកសន្តិសុខជាតិដ៏សំខាន់។ម្ចាស់ក្រុមហ៊ុន TikTok បានច្រានចោលដដែលៗ ដែលថាបណ្ដាញសង្គមមួយនេះមានការគំរាមកំហែង។

មុនពេលបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ គាបសង្កត់បណ្ដាញសង្គម TikTok ទោះបីជាការពិតដែលថាខ្លួន មិនដែលរកឃើញភស្តុតាងដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ។

លោក Wang បន្ថែមថាអាកប្បកិរិយាសម្លុតបែបនេះដែលមិនអាចឈ្នះក្នុងការប្រកួតប្រជែងដោយយុត្តិធម៌បាន រំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិក្នុងបរិយាកាសវិនិយោគនិងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិធម្មតា។

កាលពីថ្ងៃពុធ ពង្រាងច្បាប់នេះ បានអនុម័តដោយមានការគាំទ្រពីបក្សទាំង២ពីភាគីទាំង២ក្នុងសភា។

ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ការការពារជនជាតិអាមេរិកពីច្បាប់កម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស ឥឡូវនេះបានបញ្ជូនទៅកាន់ព្រឹទ្ធសភា ជាទីដែលគេមិនច្បាស់ថាតើ ពង្រាងច្បាប់នេះ មានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តឬអត់។សេតវិមានបាននិយាយថា ប្រសិនបើអាចទៅរួច លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm