មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមនុស្ស៧នាក់បានស្លាប់និង២៧នាក់ផ្សេងទៀតបានរងរបួស ក្រោយការផ្ទុះនៅក្នុងខេត្តហ៊ើប៉ី(Hebei)កាលពីថ្ងៃពុធ។

ការផ្ទុះដែលត្រូវគេសង្ស័យថាបង្កឡើងដោយការលេចធ្លាយឧស្ម័នបានកើតឡើងនៅម៉ោង៧និង៥៤នាទីព្រឹកម៉ោងក្នុងប្រទេសចិន នៅហាងមួយកន្លែងក្នុងទីប្រជុំជនយ៉ានជាវ(Yanjiao) ក្នុងទីក្រុងសានហ៊ី (Sanhe) ជាទីក្រុងក្បែរខាងរដ្ឋធានីប៉េកាំង។

ប្រភពខាងលើ និយាយថា អ្នករបួសទាំងអស់ ដែលពុំបានរងការគំរាមកំហែងដល់អាយុជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងចំណោមពួកគេមាន១៤នាក់ បានចាកចេញពីមន្ទីរពេទ្យហើយ ។
ប្រតិបត្តិការស្វែងរក និងសង្រ្គោះនៅកន្លែងកើតហេតុ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីយប់ថ្ងៃពុធ ប៉ុន្តែអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនាំឲ្យមានការផ្ទុះនេះនៅឡើយ៕