ប្រទេសអាហ្សង់ទីន បានរកមធ្យោបាយដោះស្រាយមហន្តរាយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយការងារសាងសង់ឡើងវិញ នៅកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបាក់ដំបូលលំនៅឋាន និងបានជំរុញឲ្យអាជ្ញាធរប្រកាសការព្រមានពណ៌លឿងទុំ និងលុបចោលជើងហោះហើរជាច្រើនជើង កាលពីថ្ងៃអង្គារ។

ក្នុងក្រុង Campana ជាក្រុងក្នុងខេត្ត Buenos Aires អ្នកជិតខាងបានមកប្រមូលផ្តុំគ្នាដើម្បីរុះរើចេញកម្ទេចកម្ទី ដែលបានបន្សល់ទុកពីដំបូលលំនៅឋានចំនួន២កន្លែង ដែលបានបាក់រលំដោយសារព្រិល និងភ្លៀងធ្លាក់ខ្លាំង។

នៅក្នុងតំបន់ទីក្រុង បានបន្ទាបកម្រិតការព្រមានមកពណ៌លឿង ជាការព្រមាននៃការបំផ្លាញនិងការរំខានខ្លាំងដល់សកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ខណៈភ្លៀងនៅបន្តធ្លាក់ បន្តែបានចុះខ្សោយ កាលពីថ្ងៃពុធ។
ក្នុងអំឡុងសប្តាហ៍នៃខែមីនានេះ មានភ្លៀងធ្លាក់ជាញឹកញាប់នៅទូទាំងតំបន់ឆ្នេរ រីអូ ដេឡា ផ្លាតា (Rio de la Plata) ហើយនៅក្នុងសប្តាហ៍នេះ នៅភាគឦសាននៃខេត្ត Buenos Aires និងតំបន់ទីក្រុងBuenos Aires មានភ្លៀងធ្លាក់ក្នុងកម្រិតចន្លោះពី ១០០ ទៅ ២៥០ មីលីម៉ែត្រ ដែលជាធម្មតាមានភ្លៀងធ្លាក់ក្នុងកម្រិត ១២០ មីលីម៉ែត្រ។