ក្រសួងការងារដាក់ចេញផែនការយុទ្ធសាស្រ្តលើកកម្ពស់សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

2024/03/14 05:31:48 pm        185

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវ​សូចនាករ​កម្រិត​យុទ្ធសាស្រ្ត ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និងសុខភាពការងារ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ ទៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់ក្រសួង។ នេះបើតាម​ការ​លើក​ឡើង​របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

 

ឯកឧត្តមបានគូសបញ្ជាក់ថា សូចនាករកម្រិតយុទ្ធសាស្រ្តទាំងនេះ គឺជា​កិច្ច​ការងារ​អាទិភាព​មួយ​យ៉ាង​សំខាន់ ដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ជាពិសេសវា​បាន​រំលេច​នៅ​ក្នុង​មុំទី១ ស្តីពីការអភិវឌ្ឍទីផ្សារការងារ នៃបញ្ចកោណទី៣ស្តីពីការអភិវឌ្ឍវិស័យឯកជន និង​ការងារក្នុង «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តមពន្យល់ថា ផែនការយុទ្ធសាស្រ្តទាំងនោះមានដូចជា នៅក្នុង​អាណត្តិ​នេះ​ក្រសួង​ការងារ​នឹង​បន្ត​យក​ចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ និងអភិវឌ្ឃក្រប​ខណ្ឌ​គតិយុត្ត​ស្របតា​ម​ការ​ប្រែប្រួល​នៃ​លក្ខខណ្ឌការងារ និងការលេចឡើងនៃប្រភេទការងារថ្មីៗ ស្របតាម​ការ​វិវត្ត​នៃ​ពិភព​ការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារ តាមរយៈ​ការ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​សហ​គ្រាស គ្រឹះស្ថានដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិត​បទ​ដ្ឋាន​ពាក់ព័ន្ធ និង​វិស័យ​ការងារ ការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងធានា​ថា​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជាត្រូវបានអនុវត្តដោយអនុលោមតាមបទដ្ឋានការងារអន្តរជាតិ និងគោល​នយោ​បាយ​ពាណិជ្ជកម្មផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារ។

ឯកឧត្តមបន្តថា ដូចនេះក្រសួង​ការងារ​នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ការពង្រឹងយន្តការស្ថាប័ន និងតួរអង្គការស្ថាប័ន និងតួរអង្គពាក់ព័ន្ធ ក្នុងការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួលអប្បរមា និង​អត្ថ​ប្រយោជន៍​កម្មករ​និយោជិត​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម និងសេដ្ឋកិច្ច ការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈ​ការ​អនុវត្ត​សិទ្ធិ និងតួរនាទីរបស់អង្គការវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ សុចរិត ស្អាតស្អំ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទការងារ ដើម្បីប្រែក្លាយសហគ្រាសមួយ ជា​សហគមន៍សុខសាន្តមួយ។

ឯកឧត្តមបានគូសបញ្ជាក់ថាសូចនាករកម្រិតយុទ្ធសាស្ត្រ ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ រួមមាន៖ ទី១ អត្រាសហគ្រាស គ្រឹះស្ថានដែលអនុលោមតាមច្បាប់ និង​លិខិត​បទ​ដ្ឋាន​ពាក់ព័ន្ធ កើនឡើង ដើម្បី ប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និ​ង​ធានា​បាន​នូវអាជីវកម្មប្រកបដោយ ទំនួលខុសត្រូវ និងការប្រើប្រាស់ពលកម្មស្អាតស្អំ។ ទី២ រាល់​ករណី​ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ត្រូវបានអន្តរាគមន៍ និង​ចាត់​វិធានកា​រ​តាម​ច្បាប់ យ៉ាង​ម៉ឺង​ម៉ាត់​ដោយមិនមានការលើកលែង ក្នុងរយៈពេល ២៤ម៉ោង។ ទី៣ចំនួន​កម្មករ​និយោជិត​ទទួល​រង​គ្រោះថ្នាក់​ការងារក្នុងចំណោមកម្មករនិយោជិតមានការថយចុះយ៉ាងតិច១០%ក្នុងមួយឆ្នាំ។ ទី៤ អត្រាវិវាទការងារ ឬការស្រាយបំភ្លឺច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលប្ដឹង ឬ​ស្នើ​សុំ មកក្រសួងជាស្ថាប័នដំបូង កើនឡើង ដើម្បីទទួលបានការជឿទុកចិត្តរបស់កម្មករនិយោជិត និយោជក និងភាគីពាក់ព័ន្ធ។ ទី៥អត្រានៃសំណើ ឬបណ្ដឹង​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ត្រូវបានដោះស្រាយទាន់ ពេលវេលា កើនឡើង ដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេស​ដែល​គោរពបទដ្ឋានអន្តរជាតិខាង ការងារក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ទន្ទឹមនឹងនេះឯកឧត្តមបានគូសបញ្ជាក់ថា សូចនាករ​កម្រិត​យុទ្ធសាស្ត្រ​ទាំង​នេះ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ផែន​ការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្រប​តាម​យុទ្ធ​សាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើក​កម្ពស់​សុវត្ថិភាព​របស់​កម្មករ​និយោជិត​នៅ​ក្នុងរោងចក្រ សហគ្រាស និងលុបបំបាត់ពលកម្មកុមារ និងវិវាទការងារផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm