ឱកាសការងារជាង ២ពាន់កន្លែង បានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2024/03/14 06:26:10 pm        151

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រួមជាមួយស.ស.យ.ក វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែមីនានេះ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀប​ចំ​វេទិកាការងារ ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៧ ជាមួយនឹងឱកាសការងារចំនួនជាង ២​ពាន់​កន្លែង សម្រាប់ផ្តល់ជូនសិស្ស/នសិ្សត និងអ្នកស្វែងរកការងារ។

ក្រុមហ៊ុន សហគ្រាសទាំង២៧ ដែលចូលរួមក្នុងវេទិកាការងារថ្ងៃនេះ រួមមានមកពីវិស័យធនាគារ , ធានា​រ៉ាប់រង , ផ្សារ , ម្ហូបអាហារ ក្រុមហ៊ុនរថយន្ត និងសណ្ឋាគារជាដើម។

លោក ពេជ្រ រដ្ឋា មន្រ្តីផ្នែកជ្រើសរើសបុគ្គលិកនៃធនាគារឯកទេស អ៊ីអន ដែល​តែង​តែ​សហការ​ជាមួយ​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ ក្នុងការផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលកម្មនេះ បាន​លើក​ឡើង​ថា នេះជាលើកទី២ ដែលក្រុមហ៊ុន​បាន​ចូលរួម​ក្នុង​វេទិកា​ការងារ​តាម​សាកល​វិទ្យាល័យ​ដោយ​មើល​ឃើញ​ថា ពិតជាមានអារម្មណ៍ប្លែកម្យ៉ាង និងសប្បាយចិត្ត ព្រោះអាចពង្រីក​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានការងារច្រើនជាងមុន និងអាចជ្រើសរើសកម្លាំងពលកម្ម កាន់​តែងា​យស្រួ​ល​ជាង​មុន​ផង​ដែរ​។

លោកស្រី ស្រី សបុប្ជា អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៃគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ជេកស៍ ខេមបូឌា (JACCS Cambobai) បានឲ្យដឹងស្រដៀងគ្នាដែរថា តាមរយៈ​វេទិកា​ការ​ងារ​តាម​សាកលវិទ្យាល័យនានា មិនត្រឹមតែផ្តល់ឱកាសការងារដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែម​ទាំង​មាន​ឱកាស​ផ្សព្វផ្សាយពីក្រុមហ៊ុនដល់សាធារណៈជនផងដែរ។ ជាពិសេស យុវជន​អាច​ស្វែង​យល់​អំពី​តម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឆ្លើយ​តប​ឲ្យ​ត្រូវ​នឹង​ជំនាញ​សិក្សា​របស់​ពួក​គេ។

ជាមួយនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអំពាវនាវដល់យុវជន សិស្ស-និស្សិត និង​សាធារណ​ជន​ទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមចូល​រួម​ដាក់​ពាក្យ​សម្ភាស​ជា​មួយ​តំណាងក្រុមហ៊ុនដោយផ្ទាល់ក្នុងវេទិកាការងារថ្ងៃនេះ និងត្រូវរៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ មុននឹងចូលសម្ភាសន៍ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប(CV) របស់​ខ្លួន​ផង​ដែរ​៕​ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm