សាលារៀនមួយចំនួនត្រៀមរៀបចំសង្ក្រាន្តវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

2024/03/14 06:41:41 pm        336

វិទ្យាល័យមួយចំនួន កំពុងមមាញឹកត្រៀមរៀបចំសង្ក្រាន្តវិទ្យាល័យ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក្នុងនោះវិទ្យាល័យជាស៊ីមសាមគ្គីបន្តរៀបចំ សង្ក្រាន្តវិទ្យាល័យជាថ្មី ក្នុង​ឆ្នាំ​២០២៤នេះ ដោយក្រុមយុវជន កំពុងហាត់សមទាំងរបាំ ចង្វាក់រាំ ក៏ដូចជាល្បែងប្រជាប្រិយ ដើម្បី​លើកយកមកបង្ហាញផ្ដល់ភាពសប្បាយរីករាយ និងផ្សព្វផ្សាយ​ពីវប្បធម៌​ប្រពៃណីជាតិ​ទៅ​កាន់​យុវជន​។

រយៈពេលប្រមាណ ២ខែ រួចមកហើយ ដែលក្រុមយុវជន នៅវិទ្យាល័យជាស៊ីមសាមគ្គី ចាប់​ផ្ដើម​ហ្វឹក​ហាត់​សម ការរាំរបាំ ក៏ដូចជាការហាត់រាំចង្វាក់ប្រពៃណីជាតិខ្មែរ ការលេងល្បែងប្រជាប្រិយ និង​ការ​សម្ដែងនានា សម្រាប់ផ្ដល់ជាទស្សនីយភាព ជូនអ្នកចូលរួម ពិសេសយុវជន ក្នុង​ព្រឹត្តិការណ៍​​សង្ក្រាន្ត​វិទ្យាល័យ ថ្ងៃទី៣០ ទី៣១ ខែមីនាខាងមុខ។

យុវជន ម៉ៃ សំណាង ជាប្រធានក្រុមអ្នករៀបចំសង្ក្រាន្តវិទ្យាល័យជាស៊ីមសាមគ្គី លើកឡើងថា សង្ក្រាន្ត​ឆ្នាំនេះ​ រៀបចំឡើងក្រោមប្រធានបទ «សង្ក្រាន្តយុវជនដើម្បីវប្បធម៌»។ ការរៀប​ចំ​ការ​សម្ដែង ​គឺជាការស្ម័គ្រចិត្តរបស់ យុវជន ជាអតីតសិស្ស និងជាសិស្ស​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី។ ក្នុងព្រឹត្តិការណ៍សំខាន់ខាងមុខ ក្រៅពីការសម្ដែងរបស់ក្រុមយុវជន ក៏នឹង​មាន​វត្តមាន​របស់ព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ ចូលរួមផងដែរ។

ចំពោះការហ្វឹកហាត់កំឡុងពេលនេះ ទាំងការរាំល្បុក្កតោម៉ាឌីហ្សុន ក៏ដូចជាការហ្វឹកហាត់របាំ និង​ចង្វាក់រាំ គឺមានការរៀបចំជាក្រុម និងមានការរៀបចំជាឈុតឆាកសម្ដែងផ្សេងៗគ្នា។ យុវជន​ជា​អ្នក​មាន​ចំណេះ​ដឹង ធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាល ធ្វើជាប្រធាន​ក្រុម​ដោយ​បង្ហាត់​តជូន​ដល់​យុវជន​ផ្សេង​ទៀត។ ពួកគេលើកឡើងជាសប្បាយចិត្ត ដែលយុវជនមានការចាប់អារម្មណ៍ចូលរួម ការ​ហ្វឹកហាត់ដើម្បីត្រៀមសម្ដែងជូនក្នុងពិធីសង្ក្រាន្តវិទ្យាល័យនាពេលខាងមុខ។ ពួក​គេ​ក៏​សំណូម​ពរ​ឱ្យប្រជាពលរដ្ឋ ពិសេសយុវជនចូលរួមស្វែងយល់ ទទួលបានចំណេះដឹង ភាព​សប្បាយ​រីករាយ​ឱ្យ​កុះករ​ផងដែរ។

សង្ក្រាន្តវិទ្យាល័យ តាមសាលារៀននីមួយៗរៀបចំក្នុងគោលដៅសំខាន់រួមមួយ គឺផ្ដល់​ភាព​សប្បាយ​រីករាយ និងការសាទរនៃការចូលមកដល់នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ។ ការរៀប​ចំ​គឺ​អាច​ធ្វើឡើង​ថ្ងៃផ្សេងៗគ្នា ទៅតាមសាលានីមួយៗ។ ជាក់ស្ដែងដូចនៅសាលាជាស៊ីមសាមគ្គី សម្រេច​រៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm