មន្ត្រីទទួលបន្ទុកព័ត៌មានព័ត៌មាន និងអ្នកនាំពាក្យប្រមាណ៣៥០នាក់ ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំង​ព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»

2024/03/14 07:23:13 pm        81

ភ្នំពេញ៖ ក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់ បានចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំង​ព័ត៌មាន​​ក្លែងក្លាយ​ក្នុងយុគ​សម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ»។ សិក្ខាសាលានេះ​រៀបចំ​ឡើង​កាល​ពីព្រឹ​ក​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានសហការរៀបចំឡើងដោយ​គណៈកម្មាធិការជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណៈមតិ (គ.ស.ព.ស. ) និងក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកព័ត៌មានក្លែងក្លាយជា​បញ្ហាប្រ​​ឈមរួ​ម​របស់​ពិភព​លោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​បុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាប​ឥទ្ធិពល​អវិជ្ជមាន​ដែល​បង្ក​ឡើង​ដោយ​ព័ត៌មានក្លែងក្លាយទាំងនោះ។ ឯកឧត្តមបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេស​ព័ត៌មាន​ក្លែងក្លាយ​ដែល​ចូលមកបំពុលសង្គម និងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១ ក្នុងនោះ បច្ចេកវិទ្យាគឺជាមុំសំខាន់ទី៥។ ស្របពេលជាមួយគ្នានេះដែរ រាជ​រដ្ឋា​ភិបាល​ក៏បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និង​ធុរកិច្ច​ឌីជីថល។ ឯកឧត្តមបន្តថា រដ្ឋាភិបាលឌីជីថលត្រូវចេញដំណើរមុនគេ ដើម្បី​ជំរុ​ញ​កា​រ​ប្រើ​ប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។

ឯកឧត្តម វង្សី វិស្សុត រំពឹងទុកថា ក្រុមការងារនឹងពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំង​ថ្នាក់​ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងប្រតិកម្ម ហើយត្រូវ​តាម​ដាន​ព័ត៌មាន និងចូលរួមទប់ស្កាត់ បង្ការ បន្សាប និង​បំផ្លាញ​ចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​បាន​ទាន់​ពេល​វេលា និងត្រូវចាត់ទុកថា ជាបេសកកម្មអាទិភាព ដើម្បីឆ្លើយ​តប​ទៅនឹង​ការ​គំរាម​កំហែង​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើង​ដោយ​ព័ត៌មាន​ក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។ ឯឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារត្រូវពង្រឹងការតាមដានព័ត៌មានដែលទទួលបានឱ្យមានប្រសិទ្ធភាពខ្ពស់ និងចែកចាយព័ត៌មានឱ្យចំទិសដៅ និងឱ្យបាន​ជាប្រយោជន៍​ដើម្បី​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​សង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុ​ក​បេសក​កម្ម​ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បាន​លើក​ឡើងថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពឌីជីថល គឺ​ជា​កិច្ច​ការ​ដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា នៅ​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ត្រង់បញ្ចកោណទី ៥ គឺ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ឌីជីថល​» រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងទៅលើបច្ចេកវិទ្យា និងបាន​ចាត់​ទុក​បច្ចេក​វិទ្យា​ជា​កាតាលីករដ៏មានសារៈសំខាន់ថ្មីមួយនៅក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និង​សង្គម។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះដែរ ការវិវត្តដ៏លឿនរហ័សនៃបច្ចេកវិទ្យា ជាពិសេស​គឺ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា AI បានក្លាយជាអាវុធមុខ ២ ដែលអាចនាំមកនូវទាំងគុណសម្បត្តិ និង​គុណ​វិបត្តិ​ដ៏​ធំធេង ដែលយើងគ្រប់គ្នាមិនអាចមើលរំលង និងធ្វេសប្រហែសបាននោះឡើយ។ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រីបានគូសបញ្ចាក់ថា គោលបំណង​សំខាន់​បំផុត​នៃ​ការ​រៀបចំសិក្ខា​សាលា​នេះ​គឺដើម្បី​ក្រើន​រំលឹក​ដាស់តឿនដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ឱ្យ​ងាក​មក​ផ្តោត​ការចាប់​អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាត្រូវយក​ចិត្ត​ទុក​ដាក់​តាម​ដាន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ចំពោះ​ការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជន​ទុច្ចរិត​មួយ​ចំនួន​ដើម្បី​បង្កើត​ជា​ព័ត៌មាន​ក្លែងក្លាយ។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះនឹង​ជួយ​ពង្រឹង​ស្មារតី និងលើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ទទួល​ខុស​ត្រូវ​កាន់តែខ្ពស់ថែ​ម​ទៀត​រប​ស់មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិ​សេស​គឺ​សន្តិភាព​ដែល​រក​មក​បាន​យ៉ាង​លំបាក ចាប់តាំងពីចុងឆ្នាំ ១៩៩៨ ដោយស្ថាបនិកសន្តិភាពជា​ទីគោរព​ដ៏ខ្ពង់​ខ្ពស់​បំផុត​គឺ សម្ដេចតេជោសែន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍​ថា​ការ​គ្រប់​គ្រង​ព័ត៌​មាន​មាន​សារៈ​​សំខាន់​​នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។ ឯកឧត្តមបានលើកឡើងថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គម​មាន​ភាព​ច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាត​បង់​ពេល​វេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាព​ក្នុង​សង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។ ជា​មួយ​គ្នា​នេះ​ដែ​រ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បាន​យើង​ត្រូវ​តាម​ដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់​សំឡេង​តែមួយ ​រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និង​ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គសពស ផងដែរ អំពីការពង្រឹង​កិច្ច​សហ​ការ​ប្រតិបត្តិការ​ក្នុង​ចំណោម​អ្នក​នាំ​ពាក្យ​ដើម្បី​ប្រសិទ្ធ​ភាព​ការងារ ដោយត្រូវរួមកម្លាំងគ្នាជាធុងមួយក្នុងការបំពេញភារកិច្ច ឆ្លើយតប បន្សាប​ព័ត៌មាន​អវិជ្ជមាន និងបង្ហាញជូនវិញនូវព័ត៌មានពិត ត្រឹមត្រូវ ដើម្បីការពាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​របស់​ខ្លួន​ឱ្យបានទាន់ពេលវេលា និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

តាមរ​យៈសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណ​មតិ​ទាំង​ថ្នាក់​ជាតិ និងក្រោមជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែមដូចជា ការវិវត្តនៃបច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត AI យល់ដឹងអំពីហានិភ័យ និងវិធីសាស្ត្រផ្សេងៗ​ដើម្បី​ទប់​ស្កាត់​កា​រប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដ៏​មាន​គ្រោះថ្នាក់ ក្នុងការបង្កើតជាព័ត៌មានក្លែងក្លាយ ។ ជាងនេះទៅទៀត ក្រុមការងារ​នឹង​បាន​យល់​ដឹងច្បាស់អំពីវិធីសាស្ត្រការពារសុវត្ថិភាពគណនី នៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បី​បញ្ជៀស​ពី​ការលួចចូលមកកាន់កាប់ពីសំណាក់ក្រុមជនទុច្ចរិត ជាពិសេស បានដឹង​កាន់​ច្បាស់​នូវ​តួនា​ទី ភារកិច្ចរបស់ខ្លួនក្នុងការងារឆ្លើយតប បន្សាប និងបំភ្លឺនូវ​ការ​ពិត​ជូន​សាធារណ​ជន​បាន​លឿន​រហ័ស និងមានប្រសិទ្ធភាព ក្រោមកិច្ចសហការ ចង្អុលបង្ហាញ និងការ​សម្រប​សម្រួល​ពី​សំណាក់​ថ្នាក់​ដឹកនាំ និង​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ច​ការងារ​ព័ត៌មាន និងសាធារណមតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm