អ្នកតវ៉ារាប់រយនាក់បានបិទអាកាសយានដ្ឋាន San Francisco នៅអាមេរិក ទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅហ្កាហ្សា

2024/03/14 07:48:40 pm        55

អ្នកតវ៉ាប្រឆាំងសង្រ្គាមរាប់រយនាក់ ដែលកំពុងទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍មួយក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបញ្ចប់ការផ្ដល់ជំនួយផ្នែកយោធារបស់អាមេរិកសម្រាប់អ៊ីស្រាអែល បានបិទច្រកអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីថ្ងៃពុធទី១៣មីនា។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីក្រុមអ្នកតវ៉ាកាន់បដា អមដោយសារដូចជា ត្រូវមានបទប់បាញ់អចិន្ត្រៃយ៍ឥឡូវនេះ បញ្ឈប់ពិភពលោកសម្រាប់ហ្កាហ្សា បញ្ចប់ការផ្ដល់អាវុធឲ្យអ៊ីស្រាអែល។ សារព័ត៌មាន ABC News បានដាក់ចំនួនអ្នកតវ៉ាប្រមាណជាង៣០០នាក់។

ក្រុមមន្ត្រីអាកាសយានដ្ឋាន បាននិយាយថា ច្រកអន្តរជាតិនេះ នៅតែបើក ប៉ុន្តែក្រុមអ្នកដំណើរបានប្ដូរផ្លូវផ្សេង។ ក្រុមសកម្មជនបានបិទផ្លូវនៅខាងក្រៅអាកាសយានដ្ឋានដែរ។

ក្រុមអ្នកដំណើរដែលគ្រោងទៅកាន់ច្រកនោះ ត្រូវបានគេប្រាប់ឲ្យចុះនៅមជ្ឈមណ្ឌលជួលរថយន្ត និងជិះរថភ្លើងលើផ្លូវអាកាសដើម្បីទៅកាន់ច្រកនោះ។ គេពុំបានដឹងទេថាតើមានការពន្យាពេលជើងហោះហើរឬអត់។

ការតវ៉ាទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានកើតឡើង នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងនៅជិតអាកាសយានដ្ឋាន និងស្ពាននានាក្នុងទីក្រុង New York និងទីក្រុង Los Angeles នៅខាងក្រៅសេតវិមាន និងបានហែក្បួននានានៅក្នុងទីក្រុង Washingtonទៀតផង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm